​សង្ស័យ​ពុល​អាហារ​បង្ករ​ឲ្យ​បុរស​ម្នាក់​ស្លាប់​អត់​មាន​សាច់ញាតិ​

21-August-2016 | ដោយ មែន កំសត់

 

​មណ្ឌលគិរី៖​​បុរស​ម្នាក់​សង្ស័យ​ពុល​អាហារ បាន​ដាច់ខ្យល់​ស្លាប់ តែម្នាក់ឯង​នៅ​មណ្ឌល​សុខភាព​អូរ​អាម ដោយ​គ្មាន​សាច់ ញាតិ ណា​ម្នាក់​នៅក្បែរ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិតនៅក្នុង​មណ្ឌល​សុខភាព អូរ​អាម ស្ថិតក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​កាលពី​ព្រលប់​ថ្ងៃ​២០​ខែសីហា​ឆ្នាំ​២០១៦ ។​

​លោក​សាត​ចាន់​បុត្រ​បាន​រាយការណ៍​ដោយ​ដកស្រង​ប្រភព​អ្នកឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​គេ​បានឃើញ​រថយន្តឈ្នួល​មួយគ្រឿង​ដឹក​អ្នកដំណើរ​ចេញពី​ខេត្តមណ្ឌលគិរី​។​លុះ​មកដល់​មុខ​លំនៅស្ថាន​អភិបាលស្រុក​កែវ​សីមា​នៅ​ម៉ោង​ប្រមាណ​ជាង​៦​ល្ងាច​រថយន្តឈ្នួល​ខាងលើ បាន​ឈប់​ចត​ឲ្យ​បុរស​ម្នាក់​ចុះ​។​បន្តិចក្រោយមក​គេ​ក៏បាន​ឃើញ​បុរស​នោះ​ដើរ​ចុះឡើងៗ​មាន​សភាព​ដូចជា​រាគរូស​។ ឃើញ​សភាព​មិន​ស្រួល​ក្រុម​ប្រជា​កា​ពារ​ភូមិ បាន​ឌុប​ជនរងគ្រោះ ទៅកាន់​មណ្ឌល​សុខភាព​។​

​ប្រភពព័ត៌មាន​បា​នប​ន្ត​ថា​ពេលទៅដល់​មណ្ឌល​គ្រូពេទ្យ​ប្រចាំការ​នៅ​មណ្ឌល​សុខភាព​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​បាន​មកដល់​មណ្ឌល​សុខភាព​បាន​ដើរចូល​បង្គន់ ម្តង​ទៅ​២​ដង ដោយ​មិនមាន​និយាយស្តី​ជាមួយ​គ្រូពេទ្យ​នោះទេ​។​លុះ​ចេញពី​បង្គន់​វិញ ជនរងគ្រោះ​ក៏​សំដៅ​ទៅលើ​គ្រែ ក្នុង​បន្ទប់​សម្ភព​រួច​ក៏​បែកពពុះមាត់​សន្លប់​លែង​ដឹងខ្លួន​តែម្តង​។​គ្រូពេទ្យ​ថា​បាន​ព្យាយាម​ជួយសង្គ្រោះ​ជនរងគ្រោះ​ដែរ​។​តែ​ជនរងគ្រោះ​នោះបាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។​គ្រូពេទ្យ​បញ្ជាក់ថា ស្ថានភាព​នៃ​ជនរងគ្រោះ មាន​សភាព រាគ​រួស​លាយ​ឈាម និង​បែកពពុះមាត់ ដោយ​សង្ស័យ​បឋម​ថា​ជា​ករណី​ពុល​។​

​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រែ​ខ្ទុ​ម​លោក​ជិន​សុខន​បាន​សហការគ្នាជាមួយ​អាវុធហត្ថ​ចុះ​ត្រួតពិនិត្យ​សព​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ​និង​បានដាក់​ការសង្ស័យថា​ជនរងគ្រោះ​អាច​និង​ស្លាប់​ដោយ​ករណី​ពុល​អាហារ​។​ទោះជា​យ៉ាងណា​ការសន្និដ្ឋាន​ខាងលើ​សម​ត្ថ​កិច្ច​នៅ​មិនទាន់​ប្រាកដ​ច្បាស់​នៅឡើយ​ទេ​ដោយ​រង់ចាំ​ក្រុម​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ម្តងទៀត​។​

មន្ត្រីនគរបាល​បញ្ជាក់ថា​ក្នុង​លិខិត​សម្គាល់​ខ្លួន​ជនរងគ្រោះ​មានឈ្មោះ​កង បុណ្យ​ភេ​ទ្យ​ប្រុស​អាយុ​៣៨​ឆ្នាំមាន​ស្រុកកំណើត​ភូមិ​ព្រៃ​ស្វាយ​ឃុំ​ចុង​អំពិល​ស្រុក​ក​ញ្ជៀ​ច​ខេត្តព្រៃវែង​។​បច្ចុប្បន្ន​សព​ជនរងគ្រោះ​ខាងលើ ត្រូវបាន​តំកល់ទុក​នៅ​មណ្ឌល​សុខភាព​រង់ចាំ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បន្ថែម​និង​ផ្តល់ព័ត៌មាន​ឲ្យ​សាច់ញាតិ​មក​ទ​ទូល​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

 

ចំនួនអ្នកទស្សនា

    20598517

  • ថ្ងៃនេះ11081
  • ម្សិលមិញ11441
  • សប្តាហ៍នេះ40911
  • ខែនេះ156061
  • ឆ្នាំនេះ156061
  • សរុប20598517