បុរសម្នាក់ទៅដេកនៅលើផ្លូវរថភ្លើង ​ត្រូវរថភ្លើងកិនដាច់ជើងម្ខាង នៅស្រុកអង្គរជ័យ

22-August-2016 | ដោយ មែន កំសត់


កំពត៖ បុរសម្នាក់ទៅដេកដាក់ជើងខាងឆ្វេង គងលើដែកផ្លូវរថភ្លើងភ្លេចខ្លួន ក៏ត្រូវរថភ្លើងមកដល់កិនដាច់ជើងតែម្តង នៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ចំណុចផ្លូវរថភ្លើង ត្រង់បង្គោលលេខ១០២ ស្ថិតក្នុងភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។

មន្ត្រីនគរបាលមូលដ្ឋាន បាន​ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះវ៉ែន សំណាង​ អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ​បានផឹកស្រាស្រវឹង ហើយបានមកដេកនៅលើផ្លូវដែក ស្រាប់តែត្រូវរថភ្លើងចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅក្រុងភ្នំពេញ បានកិនដាច់ជើងខាងឆ្វេង រងរបួសធ្ងន់។

 ក្រោយហេតុ ​​អ្នកបើកបររថភ្លើងដឹងភ្លាម ក៏បានបញ្ឈប់រថភ្លើង ហើយជួយសង្គ្រោះ ដល់ជនរងគ្រោះ ឲ្យគេដឹកនាំយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត៕

 

ចំនួនអ្នកទស្សនា

    20598387

  • ថ្ងៃនេះ10951
  • ម្សិលមិញ11441
  • សប្តាហ៍នេះ40781
  • ខែនេះ155931
  • ឆ្នាំនេះ155931
  • សរុប20598387