កំពតៈ សពបុរសម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញស្ថិតនៅក្បែរផ្លូវក្នុងភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ កាលពីព្រលប់ថ្ងៃទី២២ ខែសីហាឆ្នាំ២០១៦។សមត្ថកិច្ចសន្និដ្ឋានថាជាករណីខ្យល់គរ។ជនរងគ្រោះឈ្មោះស៊ឹមប៊ុនធឿនអាយុប្រហែល៥០ឆ្នាំមានទីលំនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។
មន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តបានប្រាប់ឱ្យដឹងថាបន្ទាប់ពីទទួលព័ត៌មានស្តីអំពីករណីប្រទះឃើញសពបុរសម្នាក់ស្ថិតនៅតាមផ្លូវក្នុងភូមិសាស្ត្រភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ នាវេលាម៉ោងជាង៧យប់ថ្ងៃទី២២ ខែសីហា សមត្ថកិច្ចជំនាញក៏បានចុះដល់គោលដៅ និងពិនិត្យឃើញថាជនរងគ្រោះស្លាប់ដោយសារខ្យល់គរ ពោលគឺមិនពាក់ព័ន្ធនឹងអំពើឃាតកម្មបង្កឡើងពីសំណាក់ជនណាម្នាក់ឡើយ។ មន្ត្រីនគរបាលបានបញ្ជាក់ទៀតថាជនរងគ្រោះអាចជួបស្ថានភាពជំងឺធ្ងន់ធ្ងរខ្លាំងបន្ទាប់ពីចុះដងទឹករួចយួរមកដល់ចំណុចក្បែរម៉ូតូរបស់ខ្លួនត្រង់កន្លែងដួលស្លាប់នោះ៕