ខេត្តបន្ទាយមានជ័យ៖ ប្តីប្រពន្ធមួយគូ បានអង្គុយផឹកស្រាទល់គ្នា លុះពេលស្រវឹង ធ្លាក់ភ្នែក បុរសជាប្តីបាននិយាយបង្អាប់ប្រពន្ធ របស់ខ្លួនថា បើដឹងថាប្រពន្ធមិនចេះផឹកស្រា បែបនេះ សុខចិត្តយកស្រីក្មេងវិញ ស្រាប់តែ ប្រពន្ធ ដែលកំពុងស្រវឹងជោកច្រឡោតខឹង ក៏ ស្ទុះទៅទាញកូនកាំបិតចាក់ប្រហារប្តីជាច្រើន កាំបិតរួចចាក់ខ្លួនឯងប៉ងធ្វើអត្តឃាតតាមក្រោយ ។
ហេតុការណ៍ប្រពន្ធចាក់ប្តី រួចសម្លាប់ខ្លួន តាមក្រោយនេះ បានកើតមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក។
បុរសរងគ្រោះជាប្តីដែលត្រូវប្រពន្ធចាក់ជា- ច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះ ពៅ សានិត អាយុ៣២ឆ្នាំ ។ ចំណែកស្ត្រីដៃដល់ ជាប្រពន្ធ ដែលចាក់ខ្លួនឯងឱ្យរងរបួសធ្ងន់ដូចគ្នា មានឈ្មោះផូ សុធន អាយុ-២២ឆ្នាំ ។ ទាំង២ នាក់ប្តីប្រពន្ធ មានលំនៅក្នុងភូមិកើតហេតុ ខាងលើ ។
ប្រភពដដែលបន្តថា ភ្លាមៗនោះអ្នកជិតខាង បានប្រទះឃើញ ក៏ស្ទុះចូលទៅជួយ និងប្រញាប់ រាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកជួយអន្ត- រាគមន៍ដល់ទីតាំងកើតហេតុ។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយពី ទទួលបានសេចក្តីរាយការណ៍មកថា មានប្តី-ប្រពន្ធស្រវឹងចាក់ប្រហារគ្នា រងរបួសធ្ងន់ទាំង ២នាក់ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់កន្លែង-កើតហេតុភ្លាមៗ និងប្រញាប់ដឹកបញ្ជូនប្តីប្រពន្ធ ដែលរងរបួសធ្ងន់ទាំង២នាក់ ទៅកាន់មណ្ឌល- សុខភាពឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បី សង្គ្រោះជីវិត។
សមត្ថកិច្ចបញ្ជាក់បន្ថែមថា ករណីខាងលើ នេះ សមត្ថកិច្ចនៅមិនទាន់រកខុសត្រូវថា ខាង- ណាជាអ្នកខុស ឬខាងណាត្រូវនោះទេ តែអ្វី ដែលសំខាន់ គឺសមត្ថកិច្ចត្រូវជួយសង្គ្រោះជីវិត អ្នកទាំង២ជាមុនសិន ចាំគិតរឿងខុសត្រូវនៅ ពេលក្រោយ” ៕