កម្លាំងនគរបាលតាមចាប់ខ្លូន ចោរលួចលុយនៅរោងចក្រ ក្នុងខេត្តកំពង់ស្ពឺ ជាង១៥ ម៉ឺនដុល្លារ ហើយរត់មកភ្នំពេញ

25-August-2016 | ដោយ មែន កំសត់

 

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងនគរបាល ខណ្ឌពោធិសែនជ័យ នៅវេលាម៉ោង ១១:២០នាទី ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ បានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលបានលួចលុយ ជាង១៥ម៉ឺនដុល្លារ ពីរោងចក្រមួយកន្លែង នៅខេត្តកំពង់ស្ពឺ ហើយរត់មកទឹកដីខណ្ឌពោធិសែនជ័យ។

មន្រ្តីនគរបាល បានបញ្ជាក់ថា ជនសង្ស័យរូបនេះ បានលួចលុយ ជាង១០មម៉ឺនដុល្លារ និងលុយខ្មែរជិត ២០០លានរៀល។ ជនសង្ស័យមានឈ្មោះ វ៉ាន់ ចាន់ទុំ អាយុ៣៣ឆ្នាំ ស្រុកកំណើត នៅសង្កែទួលសង្កែ ខណ្ឌឫស្សីកែវ។យ៉ាងណាក៏ដោយ សមត្ថកិច្ច នៅពេលនេះ កំពុងបន្តសួរនាំជនសង្ស័យរូបនេះ ហើយនឹងបញ្ជូនទៅខេត្តកំពង់ស្ពឺវិញ៕

 

ចំនួនអ្នកទស្សនា

    21182567

  • ថ្ងៃនេះ4491
  • ម្សិលមិញ4851
  • សប្តាហ៍នេះ27351
  • ខែនេះ137931
  • ឆ្នាំនេះ740111
  • សរុប21182567