ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានហេតុការណ៍គួរឱ្យហួសចិត្ត និងព្រៃផ្សៃបំផុត ដែលបុរសម្នាក់អគតិម្នាក់បានធ្វើសកម្មភាពចាប់រំលោភយាយអាយុ៧៧ឆ្នាំ រហូតបានសម្រេច ខណៈកំពុងជម្រះស្មៅក្នុងចម្ការរបស់លោកយាយ ហើយជននោះបានរត់គេចខ្លួន ដែលហេតុការណ៍នោះ កើតឡើងកាលពីវេលាម៉ោង០៤ និង៣០នាទីរសៀលថ្ងៃទី២៥ សីហា ២០១៦ ។
ប្រភពឱ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវ រហូតចាប់ខ្លួនបាន ស្ថិតនៅចំណុចវាលស្រែខាងត្បូង ក្នុងភូមិបាប្រិយ៍ ឃុំព្រែកចង្ក្រាន រួចបញ្ជួនទៅកាន់អធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្ដាល ដើម្បីចាត់ការតាមច្បាប់ ។ ជនសង្ស័យឈ្មោះគ្រុត ស្រន អាយុ៤០ឆ្នាំ រីឯលោកយាយរងគ្រោះអាយុ៧៧ឆ្នាំ ។
ក្រោយពីទទួលបានព័ត៌មានភ្លាម ត្រូវកំលាំងនគរបាលចុះដល់កន្លែងកើតហេតុ ធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតចាប់ខ្លួនបានតែម្តង ៕