ឡានកុងតឺន័របានបើកបរពីកើតឆ្ពោះទៅលិច ប៉ះរនាំងទ្រូងស្ពានបណ្តាលឲ្យក្រឡាប់ធ្លាក់ចូលទៅក្រោមស្ពាន

27-August-2016 | ដោយ មែន កំសត់

 

ខេត្តស្វាយរៀង៖ ថ្ងៃទី២៧ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅក្នុងភូមិ ប្រសូតិ ឃុំប្រសូតិ ស្រុក ស្វាយទាបខេត្ត ស្វាយរៀង នៅចំណុចស្ពានប្រសូតិ ។ ដែលបណ្តាលឲ្យឡានកុងតឺន័រមួយគ្រឿងធ្លាក់ពីលើស្ពាន ទៅចូលក្នុងទឹក លេចបាត់ក្បាលតែម្តង ។

 បើតាមឃើញហេតុការណ៍ដែលបានកើតឡើងនេះ គឺឡានកុងតឺន័របានបើកបរពីកើតឆ្ពោះទៅលិច នៅពេលដែលមកដល់ចំណុចកើតហេតុ ក៏បានឡើងទៅលើរនាំងទ្រូងស្ពាន ដែលគេដាក់នៅចំកណ្ដាលស្ពាន ដែលមានកម្ពស់ប្រហែលជាងកន្លះម៉ែត្រ ហើយក៏បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលទៅក្រោមស្ពានតែម្តង ។ ចំពោះជនរងគ្រោះមិនទាន់ដឹងមានតួលេខ ពិតប្រាកដនោះទេ ថាប៉ុន្មាននាក់និងយ៉ាងម៉េចហើយ ។

គួរបញ្ជាក់ផងដែរថាចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានប្រសូតិនេះ គឺតែងតែកើតឡើងជាញឹកញាប់ខ្លាំងណាស់ ដោយសារតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ពេលមកដល់ចំណុចនេះ ហើយទ្រូងស្ពានក៏ធ្វើខុសស្តង់ដារ និងគ្មានផ្លាកសញ្ញាច្បាស់លាស់ បញ្ជាក់ប្រាប់ថា មានរនាំងទ្រូងផ្លូវនៅចំកណ្ដាលស្ពាន ។

ចំនួនអ្នកទស្សនា

    20600317

  • ថ្ងៃនេះ12881
  • ម្សិលមិញ11441
  • សប្តាហ៍នេះ42711
  • ខែនេះ157861
  • ឆ្នាំនេះ157861
  • សរុប20600317