រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ២៧ សីហា ២០១៦ នេះ ស្ថិតនៅត្រង់ចំណុចសំណង់ផ្ទះល្វែងសង់មិនទាន់រួចមួយកន្លែងលើផ្លូវ៣៧១ ក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន មានករណីបុរសម្នាក់លោតពីលើផ្ទះ កម្ពស់ជាន់ទី៣ស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយពីបានយកកាំបិតបុ័ងតោទៅកាប់លើមិត្តភក្តិរបស់គេម្នាក់ បណ្តាលឱ្យរបួសធ្ងន់ ទើបខ្លាចសមត្ថកិច្ចចាប់ខ្លួនក៏សម្រេចចិត្តបញ្ចប់ជីវិតតែម្តង ។
ជនរងគ្រោះដែលស្លាប់ឈ្មោះកែវ ប្រេះ ស្រុកកំណើតនៅខេត្តព្រៃវែង ។ រីឯមិត្តភក្តិដែលត្រូវជននេះកាប់ នៅមិនទាន់ស្គាល់ឈ្មោះនៅឡើយ ។ ប្រភពបន្តថា នៅពេលយប់នោះ ទាំង២នាក់បានឈ្លោះគ្នាយ៉ាងខ្លាំងតែគេមិនដឹងរឿងអ្វីនោះទេ រហូតដល់ជនដែលស្លាប់នេះបានយកកាំបិតទៅកាប់បណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបាត់ ។ទោះបីជាយ៉ាងណា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវលើករណីនេះ ។