ខេត្តព្រៃវែង ៖ ស្ត្រីម្នាក់បាននាំកូនស្រីមកកាន់អធិការដ្ឋាននគបាលស្រុកមេសាងដើម្បីឲ្យសមត្ថកិច្ចឲ្យជួយរកយុត្តិធម៌កាលពីវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ដោយប្តឹងចោទប្រកាន់ប្តីរបស់ខ្លួនថាបានចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនឯងរហូតបានសម្រេចរួចរត់គេចខ្លួនបាត់ ។
ម្តាយក្មេងស្រីរងគ្រោះបានឲ្យសមត្ថកិច្ចនគរបាលស្រុកមេសាងដឹងថា កាលពីកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែកក្កដា ប្តីរបស់គាត់បានចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនឯងនៅលើគ្រែក្រោមផ្ទះរហូតបានសម្រេច លុះភ្លឺឡើងទើបកូនស្រីដែលទើបតែមានអាយុ១៣ឆ្នាំរបស់គាត់ប្រាប់គាត់ ។
ម្តាយក្មេងស្រីរងគ្រោះបានបន្តទៀតថា ភ្លាមៗនោះគាត់មិនទាន់សម្រេចចិត្តប្តឹងទេ ព្រោះខ្លាចខ្មាស់គេ ស្រាប់តែនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ប្តីរបស់គាត់បានរត់គេចខ្លួនបាត់មិនដឹងជាទៅទីណា រហូតមកដល់ថ្ងៃនេះមិនទាន់ត្រឡប់មកវិញឡើយ ។
ស្ត្រីជាប្រពន្ធបញ្ជាក់ថា លុះគិតយូរៗទៅទើបគាត់សម្រេចចិត្តប្តឹង ក៏នាំកូនស្រីមកដាក់ពាក្យបណ្ដឹងតែម្តង