ត្បូងឃ្មុំ៖ នៅ ថ្ងៃទី២៦ខែ សីហាឆ្នាំ ២០១៦ ខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ បានសហការជាមួយគណៈបញ្ជាការឯកភាព ស្រុក កងរាជអាវុធហត្ថស្រុក បានធ្វើការ បង្ក្រាបបទល្មើសជលផលនារដូវបិទនេសាទស្ថិតនៅតាមចំណុចបឹងត្រែង ឃុំទន្លេបិទ និង ចំណុចដំរីត្រាំឃុំជីរោទិ៍ទី២ជាលទ្ធផលបង្ក្រាបបាន០៣ករណី(កំទេចនិងបំផ្លាញភស្តុតាងចោល)ដោយក្នុងនោះរួមមាន៖ ១/ចំណុចបឹងត្រែង២ករណី មាន ៖លូស្បៃមុង០៦មាត់របាំងស្បៃមុង៤២០ម បង្គោលឬស្សី៧២ដើម ចាក់លែងកូនត្រី៨០គីឡូក្រាម ១ករណីតទៀតមាន៖លបប្រើស ១០០(ឧបករណ៍នេសាទដែលបង្កើតថ្មី៩ដុំ)២/នៅចំណុចដំរី០១ករណីមានលូស្បៃមុង៤មាត់របាំងស្បៃមុង២៨០ម បង្គោលឬស្សី៧៥ដើមចាក់លែងកូនត្រី១៤គីឡូក្រាម៕