សៀមរាប៖ កម្លាំងនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលកាលពីយប់ថ្ងៃទី២៦ខែសីហាឆ្នាំ២០១៦បានចាប់ឃាត់ខ្លួនភេទទី៣ម្នាក់(ខ្ទើយ)ប្រុសធ្វើស្រីតាមបណ្តឹង ជនរងគ្រោះ ដែលចោទថា
លួចលុយក្នុងផ្ទះសំណាក់ជាង១ម៉ឺនដុល្លារ។មន្ត្រីនគរបាលក្នុងហេតុការណ៏បានឲ្យដឹងថាជនសង្ស័យមានឈ្មោះសុខសីហាភេទខ្ទើយអាយុ១៨ឆ្នាំរស់នៅផ្ទះជួលភូមិទ្រាំសង្កាត់ ស្លក្រាម ក្រុងសៀមរាប។ចំណែកជនរងគ្រោះជាជនជាតិបារាំង។
យោងតាមបណ្តឹងរបស់បុរសជនជាតិបារាំងកាលពីថ្ងៃទី០៤ខែសីហាឆ្នាំ២០១៦គាត់បានស្នាក់នៅសណ្ឋាគារឌឺព្រីនអង្គរដោយបានបបួលនាងខ្ទើយនោះមកដេកជាមួយដោយឲ្យ៥០០ដុល្លារ។ លុះពេលដេកលក់នាងខ្ទើយនោះបានលួចយកខ្សែកមាសទម្ងន់៥ដំឡឹងនិងបន្តោងព្រះ៣ព្រះអង្គដែលដាក់លើតុស្រាប់ភ្ញាក់ឡើងបាត់ខ្សែក.តែម្តងដែលគិតជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ។ប្រភពបន្តថាជនសង្ស័យក្រោយលួចលុយហើយក៏បានគេចខ្លួនទៅប្រទេសថៃដើម្បីកែសុដន់ឲ្យធំ។
លុះពេលត្រលប់មកខេត្តសៀមរាបវិញក៏ត្រូវបានកម្លាំងនគរបាលតាមប្រម៉ាញ់ចាប់បាន តែម្តង។ក្រោយពេលចាប់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងពីជនសង្ស័យបានលុយចំនួន២៦៥ដុល្លារ លុយថៃ៨.០០០បាតបន្តោងព្រះចំនួន២អង្គ ប្រគល់ទៅឲ្យបុរសជនជាតិបារាំងវិញហើយ។ឯជនសង្ស័យត្រូវបានកម្លាំងនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការ បន្ត៕ -