រតនគិរី៖ជំនួញឈើប្រណីតពីព្រៃឧទ្យានជាតិវីរៈជ័យជាប់ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងនិងស្រុកតាវែងឆ្លងកាត់តាមស្រុកវ៉ឺនសៃខេត្តរតនគិរីកំពុងតែបង្កអោយផ្លូវលំមួយចំនួនទទួលរងខូចធ្ងន់ធ្ងរហើយអាជ្ញាធរពាក់ព័ន្ធតាំងពីភូមិឃុំស្រុកនិងខេត្តមិនអើពើរទាល់តែសោះ។ភាពអសកម្មរបស់មន្ត្រីថ្នាក់ក្រោមជាតិបណ្តាលអោយរដ្ឋខាតបង់ប្រាក់រាប់សិបលានរៀលជារៀងរាល់ឆ្នាំក្នុងការយកកញ្ចប់ថវិកាជាតិមកជួសជុលផ្លូវដែលខូចឡើងវិញ។
ជាក់ស្តែងផ្លូវលំមួយខ្សែនៅភូមិកាជូនឃុំកាជូនស្រុកវ៉ឺនសៃខេត្តរតនគិរីប្រជាពលរដ្ឋនៅតំបន់នោះបានត្អូញត្អែរថាផ្លូវមួយចំនួនខូចខ្លាំងនារដូវធ្លាក់ភ្លៀងខែវស្សានេះបណ្តាលមកពីរថយន្តដឹកឈើតែម្តង។មានបទល្មើសដឹកជញ្ជូនឈើប្រណីតកើនឡើងដោយសារអាជ្ញាធរខេត្តរតនគិរីធូររលុងបណ្តែតបណ្តោយអោយឈើនាំចេញតាមច្រកអូរយ៉ាដាវទៅប្រទេសវៀតណាម។
ប្រជាពលរដ្ឋបានរាយការណ៍ថាមេឈ្មួញល្បីប្រចាំស្រុកវ៉ឺនសៃមានឈ្មោះ ម៉េង និងឈ្មោះតូច ដែលដឺកឈេឺរៀងរាល់ថ្ងៃ ដែលធ្វើឲ្យខូចផ្លូវយ៉ាងងខ្លាំងពិបាកដល់ប្រជាពរដ្ឋធ្វើដំណើណាស់។ថៅកែធំៗផ្សេងទៀតនិងសមត្ថកិច្ចខ្លះក្នុងខេត្តរតនគិរីគឺជាអ្នកនៅពីក្រោយខ្នង។ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើដែលជាបទឧក្រិដ្ឋគ្មានឃើញសមត្ថកិច្ចខាងណាចុះទៅបង្ក្រាបឡើយ។ត្រង់ចំណុចនេះហើយធ្វើអោយគេដាក់ការសង្ស័យថាសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តរតនគិរីអាចនឹងបានផលប្រយោជន៍ពីបទល្មើសជំនួញឈើទៅប្រទេសវៀតណាម។
ទោះបីជាសម្តេចតេជោហ៊ុនសែនមានប្រសាសន៍អោយមន្ត្រីនិងអាជ្ញាធរស្ថាប័នខ្លះដែលពាក់ព័ន្ធត្រូវចាត់វិធានការទប់ស្កាត់អោយបានហាមមិនអោយមានជំនួញឈើទៅប្រទេសវៀតណាមយ៉ាងណាក្តីក៏សកម្មភាពនាំចេញឈើពីខេត្តរតនគិរីនិងមណ្ឌលគិរីនៅតែបន្តកើតមានដដែល។ប៉ុន្តែគ្រាន់តែឈ្មួញប្តូររូបភាពពីរថយន្តយីឌុបមករថយន្តស៊េរីទំនើបៗរថយន្តសាំងយ៉ុងឬក៏រថយន្តកែច្នៃនិងតាមម៉ូតូវិញ។បើទាស់បីជារូបភាពបែបណាក៏ដោយឈ្មួញធំៗគឺជាអ្នកនៅពីក្រោយ។
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រី្តដឹកនាំប្រទេសកម្ពុជាក៏ធ្លាប់មានប្រសាសន៍រឿងចាត់មន្ត្រីសមត្ថកិច្ចគ្រប់ស្ថាប័នពីករណីបង្ក្រាបឈើចេញក្រៅប្រទេស។បង្ក្រាបបទល្មើសដឹកឈើមិនពិបាកដូចការចុះបង្ក្រាបបទល្មើសគ្រឿងញៀនឡើយ។បទល្មើសគ្រឿងញៀនត្រូវសមត្ថកិច្ចចាប់បាន។ចំណែកឈើគេដឹកទាំងឡានៗចាប់មិនបានសោះ។រឿងនេះមិនចាំចាច់ឆ្ងល់ច្រើនទេសួរទៅមន្ត្រីពាក់ព័ន្ធប្រចាំច្រកអូរយ៉ាដាវខេត្តរនគិរីទៅដឹងហើយ។
លោកកែបកត់នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីធ្លាប់បាននិយាយជាមួយអ្នកកាសែតរស្មីកម្ពុជាថាបើសិនជាមានបទល្មើសជាក់ស្តែងនៅស្រុកវ៉ឺនសៃខេត្តរតនគិរីលោកនឹងចាត់មន្ត្រីចុះទៅបង្ក្រាបភ្លាម។ប៉ុន្តែនៅស្រុកវ៉ឺនសៃឈ្មួញដឹកឈើឡើងខូចផ្លូវទៅហើយនោះគេមិនទាន់ឃើញលោកនាយខ័ណ្ឌរដ្ឋបាលព្រៃឈើរូបនេះចុះបង្ក្រាបនោះទេ។លោកសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានធ្លាប់បាននិយាយជាមួយអ្នកសារព័ត៌មានថាបទល្មើសព្រៃឈើនិងដឹកជញ្ជូនឈើចេញក្រៅប្រទេសទ្រង់ទ្រាយធំលែងមានទៀតហើយ។បច្ចុប្បន្ននេះឈ្មួញធំមួយចំនួនបានប្រើរូបភាពតូចតាចវិញ។រូបភាពសត្វកណ្តៀរពូនអ្នកធំបន្លំនៅស្ងៀមងាយស្រួលម្យ៉ាងដែរតើ៕