ខេត្តសៀមរាប ៖ បែកធ្លាយរឿងអាស្រូវជាយូរខែឆ្នាំ មកហើយ រវាងព្រះសង្ឃ និងព្រះសង្ឃ នៅវត្តព្រះឥន្ទកោសីយ៍ ដែលបានផ្ទុះឡើងមិនចេះចប់ ខណៈមិនទាន់មានដំណោះស្រាយចេញផ្លែផ្កាណាមួយបាននៅឡើយ ចំពោះវត្តនៅកណ្តាលក្រុង ដែលមានទីតាំងស្ថិតនៅជាប់ពីខាងកើតមាត់ស្ទឹងសៀមរាបក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប បាននៅឡើយទេ បន្ទាប់ពីមានដំណោះស្រាយជាច្រើនរួចទៅហើយ ប៉ុន្តែករណីនេះនៅតែដដែល។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ មានសេចក្ដីជូនដំណឹងមួយ បានសរសេរថា មិនអនុញ្ញាតឱ្យ ព្រះអង្គ ព្រះនាម អ៊ុន សម្ភស្ស គង់នៅក្នុងវត្តព្រះឥន្ទកោសីយ៍នេះបន្តទៅទៀតបានទេ ហើយក្នុងសេចក្ដីជូនដំណឹងនៅពីខាងក្រោយនោះបានតបទៅនឹងលិខិតនេះវិញថា ៖ ព្រះសង្ឃ អ៊ុន សម្ភស្ស បានមានសង្ឃដីកាថា ករណីនេះវាអយុត្តិធ៌មណាស់ រស់នៅក្នុងវត្តនេះជិត១០ឆ្នាំហើយ ព្រមទាំងបានកសាងវត្តដោយប្រជាពលរដ្ឋទទួលស្គាល់ផងដែរ។
ការដេញព្រះអង្គចេញនេះ ទុកឱ្យតែរយៈពេល ២ថ្ងៃប៉ុណ្ណោះ ប៉ុន្តែអ្វីគួរឱ្យកត់សម្គាល់នោះគឺ ស្នាដៃ និងគុណសម្បត្តិកន្លងមក ដែលព្រះអង្គព្រះនាម អ៊ុន សម្ភស្ស បានកសាងនោះ តើពុទ្ធបរិស័ទ ចម្រុះជើងវត្ត មានអារម្មយ៉ាងណាដែរ ដែលត្រូវបានក្រុមព្រះសង្ឃទាំងនោះបានបណ្តេញចេញពីវត្ត។ ពាក់ព័ន្ធរឿងផ្ទៃក្នុងរបស់ព្រះចៅអធិការវត្តព្រះឥន្ទកោសីយ៍ ព្រះនាម ចាន់សុវណ្ណ ក្នុងខេត្តសៀមរាបកំពុងទទួលការរិះគន់ពីសំណាក់ពុទ្ធបរិស័ទដែលធ្លាប់ចេញចូលក្នុងវត្តព្រះឥន្ទកោសីយ៍ ដោយសារតែមានចេញសេចត្តីប្រកាសបណ្តេញព្រះសង្ឃមួយអង្គព្រះនាម អ៊ុន សម្ភស្ស ឱ្យចាកចេញពីវត្តដោយគ្មានមូលហេតុតែអ្វីដែលធ្វើឱ្យពុទ្ធបរិស័ទទាំងជិតទាំងឆ្ងាយមានការងឿងឆ្ងល់ ក្នុងចិត្តគ្រប់ៗគ្នានោះថា ហេតុអីបានបណ្តេញព្រះអង្គ អ៊ុន សម្ភស្ស ចេញបែបនេះទៅវិញ ព្រោះព្រះអង្គ អ៊ុន សម្ភស្ស គង់នៅក្នុងវត្តនេះជាង១០ឆ្នាំមកហើយ នឹងមានស្នាដៃកសាងវត្តឱ្យមានការីកចម្រើនថែមទៀតផង។
មិនតែប៉ុណ្ណោះពុទ្ធបរិស័ទ ទាំងជិតឆ្ងាយ តែងតែគោរព និងរាប់អានព្រះអង្គ អ៊ុន សម្ភស្ស ខ្លាំងណាស់ហើយ ម្យ៉ាងទៀត ក្នុងរឿងនេះធ្វើឱ្យប៉ះពាល់ ដល់វិន័យព្រះពុទ្ធសាសនា មិនតែប៉ុណ្ណោះធ្វើឱ្យពុទ្ធបរិស័ទ អស់ជំនឿនឹងព្រះសង្ឃ មិនគិតនាំគ្នាកសាងវត្តឱ្យមានការរីកចម្រើនបែរជានាំគ្នាឈ្លោះដណ្តើម កេរ្ដិ៍ដំណែលគ្នាទៅវិញ។ ក្នុងករណីនេះដែរព្រះអង្គ ព្រះនាម អ៊ុន សម្ភស្ស មានសង្ឃដីកាប្រាប់នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦នេះថា ចំពោះក្រុមព្រះសង្ឃទាំងអស់នោះ ដែលបានចេញលិខិតជូនដំណឹងដល់សាធារណៈជន ក្នុងការដេញ ព្រះអង្គឱ្យចាកចេញពីវត្តនោះ គឺលោកដាច់ខានមិនព្រមចេញឡើយ ព្រោះវិហារទើបតែកសាងនេះ និងរូបបដិមា ធ្វើពីស្ពាន់នោះ គឺជាស្នាដៃរបស់ព្រះអង្គសុទ្ធសាធ តាំងពីចៅអធិការមុនមកម្ល៉េះ។
ប៉ុន្តែព្រះសង្ឃព្រះនាម ចាន់ សុវណ្ណ ដែលជាចៅអធិការទើបតែងតាំងឡើងថ្មីនោះ បានយករូបបដិមា ធ្វើពីស្ពាន់ យកទៅទុកចោល នៅជិតគំនរសម្រាមទៅវិញ ឬនេះជាថ្នាក់ដឹកនាំ ដែលឱ្យពុទ្ធបរិស័ទ គោរព ប្រតិបត្តិតាម។ ព្រះអង្គមានសង្ឃដីកាបន្តថា បើនិយាយពីលោកវិញ កាលណាចូលបួស ជាព្រះសង្ឃហើយ ត្រូវឱ្យប្រជាពលរដ្ឋ ឬហៅថា ពុទ្ធបរិស័ទឱ្យពួកគាត់គោរពតាម ដរាបណា យើងជាសង្ឃ ត្រូវស្អាតស្អំ និងថ្លៃថ្លូ មិនគិតពីផលប្រយោជន៍ខ្លួនឯង ត្រូវគិតពីប្រទេសជាតិ និងសាសនា ព្រមទាំងជួយដឹកនាំគ្នា ចូលរួមកសាងវត្ត យើងទាំងអស់គ្នាកុំឱ្យមានគេថា វត្តមួយនេះ គិតតែឈ្មោះប្រកែកដណ្តើម អំណាចគ្នាទៅវិញឱ្យសោះ។
ព្រះអង្គមានសង្ឃដីកាបន្ថែមទៀតថាដូច្នេះលោក គិតថាមិនព្រមចាកចេញពីវត្តនេះជាដាច់ខាត ព្រោះលោកនៅក្នុងវត្តនេះគ្មានកំហុសអ្វីជាមួយ ពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធនោះឡើយ។ ព្រះភិក្ខុកណ្ឋកតេ្ថនោ ច័ន្ទ សុវណ្ណ ព្រះចៅអធិការវត្តព្រះឥន្ទកោសីយ៍ ហៅវត្តលើ មានសង្ឃដីកាបដិសេធថា ព្រះអង្គរមិនបានចេញសេចក្តីជូនដំណឹងឱ្យនរណាម្នាក់ បណ្តេញព្រះសង្ឃ អង្គណាចេញស្អីនោះទេ ព្រះអង្គមិនដឹងឡើយ ព្រោះព្រះអង្គនៅឆ្ងាយ។ ចំពោះរឿងសង្ឃណាហ៊ានយកត្រារបស់ព្រះអង្គមកបោះលើក្រដាសជូនដំណឹងនេះ គឺខុសច្បាប់នឹងខុសវិន័យសង្ឃហើយ។
ព្រះចៅអធិការ វត្តព្រះឥន្ទកោសីយ៍មានសង្ឃដីកាបន្តទៀតថា សង្ឃណាហ៊ានក្លែងបន្លំត្រា ត្រូវទទួលខុសចំពោះមុខច្បាប់សង្ឃ។ តាមប្រភពពីព្រះសង្ឃមួយអង្គ ដែលគង់នៅវត្តព្រះឥន្ទកោសីយ៍បានខ្សឹបប្រាប់ថា ព្រះអង្គព្រះនាម ចាន់ សុវណ្ណ ជាព្រះចៅអធិការវត្តឥន្ទកោសីយ៍នេះ ទើបនឹងមករស់នៅនឹងកាន់ដំណែងជាព្រះចៅអធិការ ក្នុងវត្តនេះមិនទាន់បានមួយឆ្នាំផង បែរជាមានរឿងអាស្រូវហ៊ានបណ្តេញព្រះសង្ឃ ព្រះនាម អ៊ុន សម្ភស្ស ដែលរស់នៅក្នុងវត្តជាង១០ឆ្នាំ ឱ្យចេញពីវត្តនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ជាដាច់ខាត។
ជុំវិញករណីខាងលើនេះដែរ កោះសន្តិភាពមិនអាចសុំការបំភ្លឺ នៅរសៀលថ្ងៃទី២៨ខែសីហា ឆ្នាំ២០១៦ ពីលោក វណ្ណ ប៊ុណ្ណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបានទេ ដោយសារទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា។ សូមរំលឹកផងដែរថា(ការឈ្លោះប្រកែកដណ្តើមលាភសក្ការគ្នារវាងអ្នកបួស និងអ្នកបួស ជាពិសេសឈ្មោះប្រកែកគ្នានោះចំរដូវកាន់បិណ្ឌ ចូលព្រះវស្សាទៀតផង គឺកាន់តែខុសពីវិន័យសង្ឃធ្ងន់ធ្ងរណាស់។ ចំពោះគណៈសង្ឃគួរតែមានចំណាត់ការសម្របសម្រួលទៅលើបុគ្គលទាំងនោះផង) ហើយអ្នកបួសក្នងព្រះពុទ្ធសាសនា ដែលចូលចិត្តញុះញង់បង្កជម្លោះបង្កើតជាបក្ខពួកនោះជាអំពើ ដែលខុសនឹងពុទ្ធបញ្ញត្តិដ៏ធ្ងន់ធ្ងរ។
ពាក់ព័ន្ធរឿងផ្ទៃក្នុងរបស់ព្រះចៅអធិការវត្តឥន្ទកោសីយ៍ព្រះនាម ចាន់សុវណ្ណ ក្នុងខេត្តសៀមរាបកំពុងទទួលការរិះគន់ពីសំណាក់ពុទ្ធបរិស័ទដែលធ្លាប់ចេញចូលក្នុងវត្តព្រះឥន្ទកោសីយ៍ ដោយសារតែមានចេញសេចត្តីប្រកាសបណ្តេញព្រះសង្ឃមួយអង្គព្រះនាម អ៊ុនសម្ភស្ស ឱ្យចាកចេញពីវត្តដោយគ្មានមូលហេតុតែអ្វីដែលធ្វើឱ្យពុទ្ធបរិស័ទទាំងជិតទាំងឆ្ងាយមានការងឿងឆ្ងល់ក្នុងចិត្តគ្រប់ៗគ្នានោះថា ហេតុអីបានបណ្តេញព្រះអង្គ អ៊ុន សម្ភស្ស ចេញបែបនេះទៅវិញ ព្រោះព្រះអង្គ អ៊ុន សម្ភស្ស គង់នៅក្នុងវត្តនេះជាង១០ឆ្នាំមកហើយ ព្រមទាំងមានស្នាដៃកសាងវត្តឱ្យមានការីកចម្រើនទៀតផង។
មិនតែប៉ុណ្ណោះពុទ្ធបរិស័ទ ទាំងជិតឆ្ងាយ តែងតែគោរព និងរាប់អានព្រះអង្គ អ៊ុន សម្ភស្សខ្លាំងណាស់ ហើយម្យ៉ាងទៀត ក្នុងរឿងនេះធ្វើឱ្យប៉ះពាល់ ដល់វិន័យព្រះពុទ្ធសាសនា មិនតែប៉ុណ្ណោះធ្វើឱ្យពុទ្ធបរិស័ទ អស់ជំនឿនឹងព្រះសង្ឃ មិនគិតនាំគ្នាកសាងវត្តឱ្យមានការរីកចម្រើនបែរជានាំគ្នាឈ្លោះដណ្តើម កេរ្ដិ៍ដំណែលគ្នាទៅវិញ៕