ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរសម្នាក់ជាប់ចោទពីបទរំលោភសេពសន្ថវៈលើនារីម្នាក់ជាមនុស្សស្គាល់ចិត្ថ្លើមគ្នា ដោយត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីនាងប្តឹងកាលពីយប់ថ្ងៃទី២៦ សីហា ២០១៦ ស្ថិតនៅចំណុចទួលខ្លាក្រហឹម ក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ។
ដំបូង គេមិនទាន់ស្គាល់ឈ្មោះបុរសដែលត្រូវឃាត់ខ្លួននោះទេ តែត្រូវដឹងថា កន្លងមកបុរសខាងលើ ជាមួយនារីរងគ្រោះ គឺជាមនុស្សស្គាល់គ្នា និងធ្លាប់រួមភេទជាមួយគ្នាជាច្រើនលើកមកដែរ ។ តែដោយសារថ្ងៃកើតហេតុ ពុំមានលុយឱ្យនាងចាយ និងទំនាស់សម្តីបន្តិចបន្តួចទៀត ទើបនៅថ្ងៃទី២៧ សីហា នាងដាក់ពាក្យប្តឹងទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋនគរបាលខេត្ត ។
កម្លាំងនគរបាល ក្រោយពីទទួលបណ្តឹងថ្ងៃទី២៨ ក៏ចុះឃាត់ខ្លួនជននោះ មកស្នងការដ្ឋាន ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងនាព្រឹកថ្ងៃទី២៩សីហា នេះ ។