ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ អ្នកដំណើរប្រុសស្រី ១៣នាក់ បានស្លាប់ និងរងរបួស ដោយសារករណី គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឱ្យរន្ធត់មួយ កាលពីល្ងាច ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទឹកដី ខេត្តបាត់ដំបងដោយសាររថយន្តបែនដឹកដី បុកជាមួយរថយន្ត វីអាយភី របស់ក្រុមហ៊ុន មេគង្គអ៊ិចប្រេស បណ្តាលឲ្យខ្ទេចទាំងសងខាង ហើយអ្នកដំណើរ បានខ្ទាតរប៉ាត់រប៉ាយ និងកៀបស្លាប់ក្នុងរថយន្ត មើលទៅគួរឲ្យ រន្ធត់បំផុត។
ក្នុងហេតុការណ៍ គួរឲ្យរន្ធត់នេះ សមត្ថកិច្ចដែល ចុះជួយអន្តរាគមន៍ បានឲ្យដឹងថា អ្នកស្លាប់ទាំង ៩នាក់ មានប្រុស ៤នាក់ ស្រី ៥នាក់ រីឯអ្នករបួស ៤នាក់ ប្រុសម្នាក់ ស្រី ៣នាក់ ហើយរថយន្ត ដឹកអ្នកដំណើរខាងលើនេះ ធ្វើដំណើរពី ខេត្តបាត់ដំបង ទៅភ្នំពេញ ពេលទៅដល់ស្រុកមោងឬស្សី ក៏ជួបគ្រោះថ្នាក់តែម្តង៕