ព្រះសង្ឃ​ពុល​ចង្ហាន់​នៅ​វត្ត​បារាយណ៍ ស្រុក​ស្រី​សន្ធរ កើនឡើង​ចំនួន​៣៧​អង្គ និង​សិស្ស​២​នាក់​ ​

30-August-2016 | ដោយ មែន កំសត់

 

 ​កំពង់ចាម​៖​ ​គិត​មកដល់​ព្រឹក ថ្ងៃទី​៣០ ខែសីហា​ឆ្នាំ​២០១៦​នេះ​ករណី​ព្រះសង្ឃ​ពុល​ចង្ហាន់​នៅ​វត្ត​បារាយណ៍​ស្រុក​ស្រី​សន្ធរ​បាន​កើនឡើង​ចំនួន​៣៧​អង្គ ។ ហេតុការណ៍​ខាងលើនេះ​បានកើត​ឡើង នៅ​ថ្ងៃទី​២៩ ខែសីហា ក្រោយពេល ដែល​ព្រះសង្ឃ​បាន​ឆាន់ចង្ហាន់​ថ្ងៃត្រង់ ។ តែ​ករណីនេះ​មន្ត្រី ជំនាញ​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល បាននិងកំពុង​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​ពិត ។

​    ​មន្ត្រីនគរបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា ករណី​ព្រះសង្ឃ​ពុល​ចង្ហាន់​នៅ​វត្ត​បារាយណ៍ ស្រុក​ស្រី​សន្ធរ កើនឡើង​ចំនួន​៣៧​អង្គ និង​កូនសិស្ស​ចំនួន​២​នាក់​ផង ដែរ គិត​មកដល់​ព្រឹក​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំ​២០១៦​នេះ ។ មន្ត្រី​ដដែល​បាន​បន្តថា​នៅរ​វ​លា​ម៉ោង​៤​រសៀល​ថ្ងៃ​ម្សិលមិញ មាន​ករណី​ព្រះសង្ឃ ដែល​គង់នៅ​ក្នុង​វត្ត​បារាយណ៍ បានចាប់ផ្តើម​មាន​អាកា​រៈ​រាគ​ក្អួតចង្អោរ និង​ចុកពោះ​ជា​បន្តបន្ទាប់ ។ ពេលនោះ ត្រូវបាន​ព្រះគ្រូ​ចៅអធិការ ព្រះនាម​ហាក់ សំណាង បានផ្តល់​ដំណឹង​ដល់​ញោម របស់​ព្រះសង្ឃ ដែល​ឈឺ​និង​បាន​អញ្ជើញ​គ្រូពេទ្យ​ឃុំ ឲ្យ​មក​ពិនិត្យ​ព្យាបាល ហើយ​កម្លាំង​ប៉ុស្តិ៍​យើង​ក៏បាន​សហការ​ណ៍​ជាមួយ ក្រុមគ្រូពេទ្យ​និង​ប្រជា​ពល រដ្ឋ​ជាច្រើន​នាក់ ។

​    ​ប្រភពពី​មន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា ដោយសារ​ជម្ងឺ​កាន់​កាន់តែ​ធ្ងន់ធ្ងរ ទើប​លោក​ប្រធាន​មណ្ឌល​សុខភាព​បារាយណ៍​បាន​រាយការណ៍ ជូន​លោក​ហេង គឹម​អ៊ា​ន ប្រធាន​មន្ទីរពេទ្យបង្អែក ស្រុក​ស្រី​សន្ធរ ។ លោក​ប្រធាន​មន្ទីរពេទ្យ​ស្រុក បាន​ដឹកនាំ​កម្លាំង​ពេទ្យ​ស្រុក ចុះមក​ពិនិត្យ​ព្យាបាល​ដល់​ព្រះសង្ឃ​ដែល មាន​ជំងឺ​ជាបន្ទាន់​ផងដែរ ។ បើ​គិត​ត្រឹម​ព្រឹក​នេះ ព្រះសង្ឃ​ពុល​ចង្ហាន់​បន្ថែមចំនួន​៩​អង្គ និង​កូនសិស្ស​ម្នាក់ទៀត សរុប​កើន​ទាំងអស់​ដល់​៣៧​អង្គ ក្នុងចំណោម​ព្រះសង្ឃ​ចំនួន​៧៣​អង្គ និង​កូនសិស្សលោក​២​នាក់​ផងដែរ ។

​    ​ចំពោះ​ករណីនេះ លោក​ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក និង​ប្រធាន​មណ្ឌល​សុខភាព​ឃុំ​បារាយណ៍ បាន​ចាត់វិធានការ​គ្រប់​គ្រង់​ស្ថានភាព​នេះ ទាំងស្រុង ដោយ​មិនមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ​៕

 

ចំនួនអ្នកទស្សនា

    20603547

  • ថ្ងៃនេះ16111
  • ម្សិលមិញ11441
  • សប្តាហ៍នេះ45941
  • ខែនេះ161091
  • ឆ្នាំនេះ161091
  • សរុប20603547