ឈើ​ប្រណីត​នៅតែ​បន្ត​ដឹក​ចេញពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​ទៅកាន់​ខេត្តរតនគិរី​ ​

30-August-2016 | ដោយ មែន កំសត់

 

​មណ្ឌលគិរី​​៖ ​ឈើ​ប្រណីត​ធ្នង់​កំពុង​មានតម្លៃ​ខ្ពស់ នាំ​ចេញទៅ​ប្រទេស​វៀតណាម នៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី នៅតែ​បន្តសកម្មភាព ដឹកជញ្ជូន​តាម​រថយន្ត​ជាច្រើន​គ្រឿង រាល់ថ្ងៃ​មក​ស្តុក​ទុក​ក្បែរ​ស្នាក់ការ​ដែន​ជំរក​សត្វព្រៃ ត្រង់ចំណុច​អូ​ររ​ង្វា​ក់ ព្រំប្រទល់​ជាប់ឃុំ​ជ័យ​ឧ​ត្ត ម​ស្រុក​លំផាត់ ខេត្តរតនគិរី​។

​    ​ប្រភពព័ត៌មាន​បានអោយ​ដឹងថា សកម្មភាព​ដឹកឈើ​ចេញពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី មក​ស្តុក​ទុក​ក្នុង​ទឹកដី​ស្រុក​លំផាត់ ខេត្តរតនគិរី ជា​រៀងរាល់ថ្ងៃ ដោយ​គ្មាន​ការទប់ស្កាត់​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ឡើយ ។ កន្លែង​ដែល​ក្រុម​ឈ្មួញ យក​ឈើ​មក​រក្សាទុក​ក្បែរ​ស្នាក់​ដែន​ជំរក​សត្វព្រៃ​លំផាត់​នោះ គេ​មិនដឹងថា​ជាការ​ឃុបឃិត​គ្នា​ឬ​យ៉ាងម៉េច​ទេ​ជាមួយ​មន្ត្រី​ដែន​ជំរក​សត្វព្រៃ ។ ឈ្មួញ​ជនជាតិ​វៀតណាម គឺជា​អ្នក​បោះ​លុយ​អោយ​ទិញ ឈើ​នៅ​ស្រុក​កោះ​ញែក​នោះ​តែម្តង​។​

              ​ប្រភពព័ត៌មាន​បានអោយ​ដឹងថា ឈើ​ដែល​ឈ្មួញ​ដឹក​ចេញពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី គេ​ដឹក​មក​ទុក​នៅ​ស្រុក​លំផាត់ រួច​បន្ត​ដឹក​ចេញ តាម​ក្រុង​បាន​លុង ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ដើម្បី​ចូល​ប្រទេស​វៀតណាម ។ ឥឡូវនេះ​ឈើ​ដឹក​តាម​រថយន្ត​យី​ឌុប​លែងមានទៀតហើយ ប៉ុន្តែ​តាម​រថយន្ត​សាំង​យ៉ុង ធុន​ត្រា​កា​មេ​រី​បា​ឡែ​ន កើតមាន​យ៉ាង​ពេញបន្ទុក ។ ហើយ​សមត្ថកិច្ច​ខ្លះ បាន ជាប់​ពាក់ព័ន្ធ​ក្នុង​បទល្មើស​ព្រៃឈើ ៕

 

ចំនួនអ្នកទស្សនា

    20601007

  • ថ្ងៃនេះ13571
  • ម្សិលមិញ11441
  • សប្តាហ៍នេះ43401
  • ខែនេះ158551
  • ឆ្នាំនេះ158551
  • សរុប20601007