ពោធិ៍សាត់៖មិនដឹងថ្លែងប្រាប់គ្នាថាយ៉ាងម៉េចឲ្យសម្យនឹងពេលវេលារួមរ័ក្សរួចរាល់ម៉ាអេមបែជាច្រឡំដៃគូដោយហេតុការណ៍ដ៍កម្រមានមួយនេះធ្វើឲ្យអ្នកភូមិហួសចិត្តនាំគ្នាគ្រវីក្បាលដូចគោស្រាំងទិច។ឯបុរសកំហូចក្រោយពីបានលបស៊ីប្រដាប់នៅចុងជើងប្តីគេនោះត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមដែរ។ការបន្លំធ្វើប្តីលួចចូលមុងរំលោភស្ត្រីកំពុងបំបៅកូនរហូតបានសម្រេចនោះបានកើតឡើងនៅភូមិពោធិ៍របងឃុំកំពង់ពោធិ៍ស្រុកក្រគរខេត្តពោធិ៍សាត់កាលពីយប់ថ្ងៃទី៣០ខែសីហាឆ្នាំ២០១៦។
សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីរងគ្រោះមានអាយុ២៧ឆ្នាំរីឯជនសង្ស័យឈ្មោះ រ៉ន រ៉ា ភេទប្រុសអាយុ៣១ឆ្នាំអ្នកទាំងពីររស់នៅភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ស្រុកក្រគរខេត្តពោធិ៍សាត់។ប្រភពព័ត៌មានពីស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថានៅមុនពេលកើតហេតុក្រុមគ្រួសាររបស់គាត់ក្រោយហូបបាយរួចរូបគាត់បានទៅដេកនៅផ្ទះតូចខាងក្រោយដើម្បីបំបៅកូន ។រីឯប្តីរបស់គាត់បានដេកនៅផ្ទះធំខាងមុខគឺដេកយាមម៉ូតូ និងគោយន្ត។
ស្ត្រីរងគ្រោះបានបន្តថាលុះដល់វេលារំលងអធ្រាត្រស្រាប់តែមានបុរសម្នាក់មកដេកឱបខ្លួនគាត់និងធ្វើសកម្មភាពសើយសារ៉ុងពេលនោះគាត់បានប្រែខ្លួនមកឲ្យយ៉ាងស្រួលមិនបាច់ប្រឹងបុរសនោះក៏ធ្វើសកម្មភាពឡើងបង្គងចាត់ការម៉ាអេមតែម្តង។លុះរួមរ័ក្សបានមួយសន្ទុះគាត់(ខាងស្រី)បានចូលអារម្មណ៍ដល់កំពូលហើយនោះក៍បានយកដៃកៀកស្មាបុរសឆ្លាតនោះមកអោបរឹតៗស្រាប់តែស្ទាបទៅស្ទាបមកក៏ប៉ះស្នាមកន្ទួលនៅត្រង់ស្មានោះ ទើបភ្ញាក់ខ្លួនដឹងថា មិនមែនជាប្តីខ្លួនឡើយ ពីព្រោះ ប្តីរបស់ខ្លួន រាល់ដងស្ទាបមិនដែលមានស្នាបែបនេះទេនៅលើស្មានោះ ហើយគាត់ក៏ស្រែកហៅឲ្យប្តីមកជួយ ។
ស្ត្រីនោះបានបន្តថាខណៈដែលធ្វើសកម្មភាពបន្លំរំលោភបានសម្រេចហើយនោះជនសង្ស័យបានងើបដើរចេញពីគ្រែតែរូបគាត់បានស្ទុះតាមទៅចាប់ជាប់ ហើយស្របពេលនោះ ប្តីមកទាន់ ក៏ប្តឹងនគរបាលឲ្យមកនាំខ្លួនជនសង្ស័យតែម្តង ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ រ៉ន រ៉ា បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពបន្លំខ្លួនចូលរួមរ័ក្សបានសម្រេចពិតប្រាកដមែន ៕ -