រកឃើញ​សាកសព​បុរស​ម្នាក់​ក្នុងចំណោម​បុរស​២​នាក់​ដែល​បាត់​ខ្លួន​ពេល​ទៅ​ឆក់​ត្រី

31-August-2016 | ដោយ មែន កំសត់

 

​មណ្ឌលគិរី​:​សាកសព​បុរស​ម្នាក់​ត្រូវបាន​គេ​រាវ​រកឃើញ​ក្នុង​ទឹកអូរ​ជាមួយនិង​ទូក​ព្រមទាំង​សម្ភារៈ​ឆក់​ត្រី​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​អូរ​ច្បារ​ស្ថិតក្នុង​ភូមិរ​យ៉​ឃុំរ​យ៉​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​កាលពី​រសៀល​ថ្ងៃ​៣០​សីហា​២០១៦ ។​

មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​កាលពី​រសៀល​ថ្ងៃ​៣០​សីហា​គេ​បាន​រកឃើញ​សាកសព​បុរស​ម្នាក់​ក្នុង​ទឹក​រួមជាមួយ​ទូក​មួយគ្រឿង​ដែលមាន​សម្ភារៈ​ឆក់​នៅលើ​ទូក​នោះ​ផងដែរ​។​លោក​ខ្លូត​សុ​ឃា​អធិការនគរបាល​ស្រុក​កោះ​ញែក​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​និង​អ្នកជំនាញ​បាន​មុជទឹក ដុតដៃដុតជើង​ដើររក​និង​មុជ​រាវ​បុរស​ម្នាក់ទៀត​ដែល​កំពុងតែ​បាត់​ខ្លួន​សង្ស័យ​លង់ទឹក​ពេល​កំពុងតែ​នាំគ្នា​មក​ឆក់​ត្រី​នៅ​ចំណុចកើតហេតុ​។​

​លោក​អធិការនគរបាល​ស្រុក​កោះ​ញែក​បាន​បន្តថា​ក្រោយ​ទទួល​ព័ត៌មាន​ទាក់ទិន​ករណី​បាត់​មនុស្ស​ពី​ក្រុមគ្រួសារ​រងគ្រោះ​នោះមក​លោក​បាន​បញ្ជា​កម្លាំង​ឲ្យ​ចុះទៅ​ស្វែងរក​បុរស​២​នាក់​ដែល​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី​២៩​សីហា​កំឡុង​ពេលដែល​ជនរងគ្រោះ​នាំគ្នា​ទៅ​ឆក់​ត្រី​នៅ​ចំណុច​អូរ​ច្បារ​ស្ថិតក្នុង​ភូមិសាស្ត្រ​ខាងលើ​។​ក្រោយ​កា​ររ​រាវរក​រយៈពេល​ជាច្រើន​ម៉ោង​ក្រុម​កា​ងារ​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ក្នុងចំណោម​បុរស​២​នាក់​ដែល​បាត់​ខ្លួន​នោះ​។​

សមត្ថកិច្ច​បញ្ជាក់​ថាជ​ន​រងគ្រោះ​ដែល​បាត់​ខ្លួន​ទាំង​២​នាក់ ទី​១​មានឈ្មោះ​បាយ ឡោះ អាយុ​៣០ ឆ្នាំ ជា​ជនជាតិ​ឡាវ ទី​២​ឈ្មោះ​គង់​គីន ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​ជា​ជនជាតិខ្មែរ​ទាំង​២​នាក់​មានមុខរ​បរជា​កសិករ​រស់នៅ​ក្បែរ​ក​ន្លែ​ង​កើតហេតុ​ខាងលើ​។​បច្ចុប្បន្ន​សាកសព​សម​ត្ថ​កិច្ច​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ដោយឡែក​បុរស​ម្នាក់ទៀត​សង្ស័យ​បាត់​ខ្លួន​ដោយ​លង់ទឹក​ជាមួយ​សាកសព​ដែល​រង​ឃើញ​នោះ សមត្ថកិច្ច​កំពុងតែ បន្ត​ការស្វែងរក​បន្តទៀត​៕

 

ចំនួនអ្នកទស្សនា

    20601387

  • ថ្ងៃនេះ13951
  • ម្សិលមិញ11441
  • សប្តាហ៍នេះ43781
  • ខែនេះ158931
  • ឆ្នាំនេះ158931
  • សរុប20601387