ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានបើកប្រតិបត្តិការតាំងពីម៉ោង១០យប់រហូតដល់ម៉ោង ៤និង ៣០ទៀបភ្លឺ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ ដោយបង្ក្រាបបានក្រុមចោរប្លន់ ភាគច្រើនប្រើដាវសាំម៉ូរ៉ៃសកម្មភាព នៅតាមមូលដ្ឋានដោយដកហូតបានរថយន្ត Land Cruiser មួយគ្រឿង ដាវ៤ដើម កាំបិតផ្គាក់១ កាំបិតបុ័ងតោ១ ញញួ១ និងម៉ូតូ១គ្រឿងផងដែរ។
ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ថា ក្រុមចោរប្លន់ទាំងនេះ តែងតែធ្វើសកម្មភាព នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មិនមែនតែទឹកដីខណ្ឌឫស្សីកែវនោះទេ តែនៅពេលនេះកម្លាំងនគរបាលរបស់លោក បាននិងកំពុងបន្តសួរនាំពីសកម្មភាពរបស់ពួកវា។ជាមួយគ្នានេះកម្លាំងនគរបាល ក៏បាននិងកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមបង្ក្រាបបក្ខពួកដែល នៅសេសសល់ផងដែរ៕