ស្ទឹងត្រែង៖ក្មេងស្រីម្នាក់បានលង់ទឹកស្រះស្លាប់ខណៈពេលទៅដើរលេងជាមួយក្មេងៗដូចគ្នាកាលពីថ្ងៃទី៣០ខែសីហាឆ្នាំ២០១៦។ហេតុការណ៍នោះបានកើតឡើងនៅចំណុចអូរគុយស្ថិតក្នុងភូមិអន្លង់ក្រមួនឃុំស្រែប្ញស្សីស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។
បើតាមការឲ្យដឹងពីលោកឌិនមណ្ឌលមេប៉ុស្តិ៍ឃុំស្រែប្ញស្សីបានឲ្យដឹងថាក្មេងស្រីរងគ្រោះឈ្មោះទៀតអៃនីអាយុ៧ឆ្នាំជនជាតិខ្មែអ៊ីស្លាមរស់នៅភូមិឃុំកើតហេតុខាងលើ។នៅមុនពេលកើតហេតុក្រុមក្មេងៗដូចគ្នាបាននាំគ្នាទៅលេងទឹកស្រះហើយជ្រុលជើងធ្លាក់ទៅក្នុងទឹកស្រះបណ្តាលឲ្យលង់ទឹកស្លាប់បាត់តែម្តងទៅ។
រីឯឪពុកម្តាយភ្លាមៗនោះពុំបានដឹងទេគឺទាល់តែក្មេងៗដូចគ្នាប្រាប់ទើបដឹង។ហើយក្រោយពីដឹងថាកូនស្រីរបស់ខ្លួនលង់ទឹកវាហួសពេលទៅហើយ។សមត្ថកិច្ចក្រោយពីចុះទៅពិនិត្យហើយបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅបញ្ចុះនិងធ្វើបុណ្យទៅតាមប្រពៃណីជនជាតិខ្មែអ៊ីស្លាម៕