កែប៖ក្រុមចោរប្លន់ចំនួនបីនាក់ជិះម៉ូតូមួយគ្រឿងប្រដាប់ដោយកាំភ្លើងខ្លីមួយដើមបានចូលប្លន់អាជីវករលក់មាសនៅផ្សារពងទឹកយកអស់មាសនិងលុយជាច្រើន។ហេតុការណ៍នៅផ្សារពងទឹក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។
ជនរងគ្រោះប្រាប់មន្ត្រីសមត្ថកិច្ចថា ជនសង្ស័យទាំងមានគ្នាបីនាក់ជិះម៉ូតូមួយគ្រឿង បានយកកាំភ្លើងខ្លី វាយក្បាលជនរងគ្រោះឈ្មោះ លួន ពេលកំពុងជិះម៉ូតូជិតដល់ផ្ទះ។ពេលនោះពួកវាបានកញ្ឆក់យកថង់ដាក់គ្រឿងអលង្ការ និងទ្រព្យសម្បត្តិ រួចបើកម៉ូតូគេចខ្លួន ចូលទឹកដីខេត្តកំពតតែម្តង។ក្រោយកើតហេតុភ្លាមៗស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍អ៊ីសំអុលបានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ និង បានសហការជាមួយកម្លាំងនគរបាលខេត្តកំពត កំពុងតាមបង្ក្រាបក្រុមចោរទាំងនេះ៕