ខេត្តកំពត ៖ ក្រោយពីបុរសម្នាក់ ដែលជាអ្នកចូលចិត្តលេងល្បែងភ្នាល់បៀរបាការ៉ាត់តាមអ៊ីនធើរណេត បានដាក់ពាក្យបណ្តឹងទៅលើម្ចាស់ទីតាំងល្បែងខុសច្បាប់មួយកន្លែងទៅកាន់តុលាការរួចមកឃើញម្ចាស់ទីតាំងបានព្យាយាមសំរុះសំរួលដោយផ្តល់ជាសំណងមួយចំនួន ។
ការផ្តល់សំណងនេះ ត្រូវបានម្ចាស់បណ្តឹងលើកឡើងថា លោកបានយល់ព្រមទទួលយកសំណងថែមចំនួន១០០០ដុល្លារបន្ថែមពីលើលុយ ដែលលោកបានដកយកលើកមុនចំនួន១៩០០ដុល្លារ។
ម្ចាស់បណ្តឹងបន្តថា មូលហេតុដែលលោកព្រមទទួលយកលុយ ដើម្បីបញ្ចប់រឿងដោយសារតែខាងភាគីម្ចាស់បនល្បែងនោះ ប្រើមនុស្សមកចរចាជាមួយលោកសុទ្ធតែជាអ្នកមានអំណាចនៅក្នុងខេត្ត ។ ម្យ៉ាងដោយគិតថា បើបន្តទៅមុខទៀត ក៏មិនឈ្នះគេហើយគិតពីសន្តិសុខសុវត្ថិភាពផ្ទាល់ខ្លួនផងនោះ លោកសុខចិត្តយកទាំងបង្ខំចិត្ត ។
បើគ្មានអ្នកធំដែលជាមន្ត្រីច្បាប់ជាន់ខ្ពស់លូកដៃចូលទេ លោកនឹងប្តឹងរហូតដល់ទីបញ្ចប់់តែនៅពេលគេព្រួតគ្នាមកសង្កត់លើរូបលោក ដែលជាប្រជាពលរដ្ឋបែបនេះ លោកគ្មានជម្រើសប្តឹងបន្តនោះទេ ។