រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការភ្ញាក់ផ្អើល ក្រោយពីនារីម្នាក់រត់ចេញពីផ្ទះស្រែកឱ្យគេជួយ ខណៈភ្លើងកំពុងតែត្របាក់ឆេះពូក ដែលជំហានដំបូងនារីនោះឱ្យដឹងថា គឺបណ្តាលមកពីសាកបញ្ចូលថ្មទូរស័ព្ទដាក់លើពូកនោះ ទើបក្តៅរហូតឆេះតែម្តង ឬក៏អាចទុស្សេខ្សែភ្លើង ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១០ និង៥០នាទីព្រឹកថ្ងៃទី០១ កញ្ញា ២០១៦ ស្ថិតនៅចំណុចផ្ទះជាន់ទី១ លេខ៨២ ផ្លូវ១១៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
នារីជាម្ចាស់ផ្ទះឈ្មោះអារីយ៉ា អាយុ២៩ឆ្នាំ មានទីលំនៅក្នុងសង្កាត់ខាងលើ ។
ទោះបីជាយ៉ាងណា ការឆេះនោះមិនបានរាលដាលដល់ផ្ទះអ្នកដទៃទេ ដោយនាំគ្នាពន្លត់ទាន់ ក្នុងនោះក៏មានរថយន្តពន្លត់២គ្រឿងចុះមកដែរ តែមិនបានបាញ់ ។ ចំពោះការខូចខាត គឺដំបូងឃើញឆេះពូក និងអាសនៈ នៅក្នុងផ្ទះកើតហេតុនោះ ។