​ក្រឡាប់​គោយន្ត​ដឹក​ពី​ពង់​សង្កត់​អ្នកបើកបរ​ស្លាប់​នៅនឹងកន្លែង​

01-September-2016 | ដោយ មែន កំសត់

 

 កំពង់ឆ្នាំង​៖​បុរស​អ្នកបើកបរ​គោយន្ត​ម្នាក់​បាន​ស្លាប់​ភ្លាម​នៅនឹងកន្លែង​កើតហេតុ​ខណៈដែល​គោយន្ត​កន្ត្រៃ​ដឹក​ពីងពង់​ហើយ​ក្រឡាប់​ធ្លាក់​ប្រឡាយ​បុរស​ជា​អ្នកបើកបរ​រហូតដល់​ដាច់ខ្យល់​ស្លាប់​។​ហេតុការណ៍​ក្រឡាប់​គោយន្ត​នេះ​បាន​កើតឡើង​នៅតាម​ភូមិ​សា​អង ឃុំ​ប្រ​ស្និ​ប ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៦  ។

​សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ​ក្នុងករណី​ក្រឡាប់​គោយន្ត​នេះ​មានឈ្មោះ​ឈ្មោះ ថន​ខា​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​រស់នៅ​ភូមិ​ថ្លុក​ជ្រៅ ឃុំ​អ​ញ្ជា​ញ​រូង​ស្រុក​បរិបូរ​ណ៌​ខេត្តកំពង់ឆ្នាំង​។​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ប្រាប់​អោយដឹងថា​នៅ​មុនពេល​កើតហេតុ​គោយន្ត​កន្ត្រៃ​មួយគ្រឿង​ដឹក​ដើមពី​ពង់​ពេញ​មួយ​គោយន្ត​ដោយ​ធ្វើដំណើរ​ចេញ​ភូមិ​សា​អង​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​តាម​ផ្លូវលំ​ដែលមាន​ស្ថានភាព​ពិបាក​។​
ពេលមកដល់​ចំណុចកើតហេតុ​ក៍​ស្រាប់តែ​គោយន្ត​ក្រឡាប់​បះជើង​ឡើងលើ​ធ្លាក់​ចូលទៅ​ប្រឡាយ​។​ចំណែកឯ​ជនរងគ្រោះ​ដែលជា​អ្នកបើកបរ បាន​ខ្ទាតចូល​ស្នាមភ្លោះ​ទឹក​ដក់ និង ត្រូវ​ដើមពី​ពង់​សង្កត់ពីលើ បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្តង ។ ក្រោយពេល​កើតហេតុ​ត្រូវបាន​ទំនាក់ទំនង​ក្រុមគ្រួសារ​ប្រគល់​សាកសព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

ចំនួនអ្នកទស្សនា

    20603307

  • ថ្ងៃនេះ15871
  • ម្សិលមិញ11441
  • សប្តាហ៍នេះ45701
  • ខែនេះ160851
  • ឆ្នាំនេះ160851
  • សរុប20603307