​ខ្មាន់កាំភ្លើង​ជិះ​ម៉ូតូ​តាម​បាញ់ប្រហារ​មន្ត្រី​យោធា​ម្នាក់​នឹង​សន្តិសុខ​របួស​ធ្ងន់ធ្ងរ​សង្ស័យ​រឿង​គំនុំ​

02-September-2016 | ដោយ មែន កំសត់

 

 ​ភ្នំពេញ​:TVFB​បាន​ឲ្សា​យ​ថា​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០១៦​នេះ​មាន​ខ្មាន់កាំភ្លើង​ដៃ​ឆៅ​២​នាក់​ជិះ​ម៉ូតូ​តាម​បាញ់ប្រហារ​មន្ត្រី​យោធា​ម្នាក់​នឹង​សន្តិសុខ​យាម​ហាង​ផឹកស៊ី​ពីរ៉ាមីត ៥​គ្រាប់​របួស​ធ្ងន់ធ្ងរ រួច​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់ស្រមោល សមត្ថកិច្ច​សង្ស័យ​រឿង​គំនុំ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​បុរស​២​នាក់​ក្នុងនោះ​ម្នាក់​ជាម​ន្ត្រី​យោធា​បាន​រងរបួស​ធ្ងន់ធ្ងរ​ដោយ​ត្រូវ​ខ្មាន់កាំភ្លើង​២​នាក់​ជិះ​ម៉ូតូ​ដេញតាម​បាញ់ប្រហារ​ត្រូវ​៤​គ្រាប់​នឹង​ម្នាក់ទៀត​ជា​សន្តិសុខ​ហាង​ពីរ៉ាមីត​របួសធ្ងន់​ត្រូវ​១​គ្រាប់​ចំ​ស្មារ​ខាងឆ្វេង​ខ​ណះ​ពេល​ជិះ​ម៉ូតូ​ដឹក​គ្នា​ចេញពី​ហាង​ផឹកស៊ី​ពីរ៉ាមីត​។​

ជនរងគ្រោះ​ម្នាក់​ឈ្មោះ​លី សុង​ហេង ហៅ​:​ជ័យ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា ស្នាក់​ភូមិ​បា​យ៉ាប ស​/​ក​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​(​ត្រូវ​ចំនួន​បួន​គ្រាប់​០១.​ប្រអប់ដៃ​ឆ្វេង​ដាច់​ម្រាម​មួយ​០២.​ចំ​កញ្ចឹងករ​ផ្នែក​ខាងក្រោយ​០៣.​ចំ​ដើមទ្រូង​០៤.​ចំ​ភ្លៅ​ខាងឆ្វេង​ចំនែក​ម្នាក់ទៀត​ជា​អ្នក​ឌុប​ឈ្មោះ​ស៊ីន​សា​រ៉េ​ន​អាយុ​៣២​ឆ្នាំ​មុខរបរ​សន្តិសុខ​ហាង​ពីរ៉ាមីត នឹង​រត​ម៉ូតូឌុប​ស្នាក់នៅ​ភូមិ​ទំនុប ស​/​ក​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​(​ត្រូវ​ចំនួន​មួយ​គ្រាប់​ចំ​ស្មារ​ខាងស្តាំ​)​។​

​ប្រភព​បាន​បន្តថា​មុន​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ​លី​សុង​ហេង​បាន​ចេញពី​ញាំ​អី​នៅ​ហាង​ពីរ៉ាមីត​ហើយក៏​ហៅ​ម៉ូតូឌុប​ឈ្មោះ​ស៊ីន​សា​រ៉េ​ន​គោលបំនង​ត្រឡប់ទៅផ្ទះ​។​លុះ​មក​ចំនុចកើតហេតុ​ស្រាប់​តែមាន​ជ​នស​ង្ស​យ័​មាន​ពីរ​មិន​ស្គាល់​អត្តសញាណ​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​បាន​ជិះ​មក​ក្បែរ​ហើយ​ដក​កាំភ្លើង​បាញ់​ចំនួន​ប្រាំ​គ្រាប់​ហើយក៏​ជិះ​គេចខ្លួន​បាត់ស្រមោល​។​បច្ចុប្បន្ន​ជនរងគ្រោះ​ទីមួយ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​សែន​សុខ​នឹង​ទី​ពីរបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕

 

ចំនួនអ្នកទស្សនា

    20603187

  • ថ្ងៃនេះ15751
  • ម្សិលមិញ11441
  • សប្តាហ៍នេះ45581
  • ខែនេះ160731
  • ឆ្នាំនេះ160731
  • សរុប20603187