ចាប់ខ្លួន​ស្ត្រី​ម្នាក់​ករណី​ចេញ​សែក​អត់​សាច់ប្រាក់​ជាង​២៤​ម៉ឺន​ដុល្លារ​

02-September-2016 | ដោយ មែន កំសត់

 

 ភ្នំពេញ​៖ ស្ត្រី​ម្នាក់​ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ម្តុំ​ផ្សារ​ធំថ្មី ខណ្ឌដូនពេញ តាម​ដីកា​របស់​សាលាឧទ្ធរណ៍ ។ ប្រភពព័ត៌មាន​បញ្ជាក់​ថា ស្ត្រី​រូបនេះ​ពាក់ព័ន្ធ​ករណី​ឆបោក​និង​​ចេញ​សែក​អត់​សាច់ប្រាក់​ជាង​២៤​ម៉ឺន​ដុល្លារ​អាមេរិក ។​

​ប្រភពព័ត៌មាន បញ្ជាក់ថា ស្ត្រី​រូបនេះ​ឈ្មោះ ស៊ុន ម៉ា​រា អាយុ​៥៦​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​តាម​ដីកា​របស់លោក ឃុន លាង​ម៉េង អនុប្រធាន​​សាលាឧទ្ធរណ៍ ជាប់ចោទ​ពីបទ " ឆបោក​និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន " ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​កំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៣ និង ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៥​។​

​នៅ​ក្នង​ដីកា​សាលាឧទ្ធរណ៍​នេះ លោក ឃុន លាង​ម៉េង បង្គាប់​មក​ភ្នាក់ងារ​មាន​សមត្ថកិច្ច​ឲ្យ​ស្វែងរក​ចាប់ខ្លួន​និង​នាំខ្លួន​ឈ្មោះ​ខាងលើ​​នេះ ទៅ​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ នៃ​ក្រសួងមហាផ្ទៃ ៕

 

ចំនួនអ្នកទស្សនា

    20603227

  • ថ្ងៃនេះ15791
  • ម្សិលមិញ11441
  • សប្តាហ៍នេះ45621
  • ខែនេះ160771
  • ឆ្នាំនេះ160771
  • សរុប20603227