ខេត្តបន្ទាយមានជ័យ ៖ ទីតាំងបនល្បែងភ្នាល់បាល់ តាមអនឡាញដុះស្លែ ចំនួន២កន្លែងនៅប៉ោយប៉ែត ត្រូវសមត្ថកិច្ច នគរបាល ខេត្តបន្ទាយមានជ័យ ចុះមកសហការណ៍ជាមួយកម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតធ្វើការបង្ក្រាបកាលពីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។
ទីតាំងភ្នាល់បាល់តាមអនឡាញ នៅក្នុងទីប្រជុំជនក្រុងប៉ោយប៉ែត ត្រូវបានបង្ក្រាបនោះ មានទីតាំងទី១នៅបន្ទប់ជួលក្លឹបកំសាន្ត ហាត់ប្រាណហែលទឹក របស់លោកឆាយ ស្ថិតនៅភូមិក្បាលស្ពាន១ និងទីតាំងទី២ នៅផ្លូវដើមពុទ្រា ជាប់ហាងលក់នំបុ័ង កែងផ្លូវចូលទៅអង់តែន០១៦ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត។
ការចុះបង្ក្រាប ទីតាំងបនល្បែងខាងលើសមត្ថកិច្ចបានរឹបអូសយកវត្ថុតាងមានកុំព្យួទ័រចំនួន២២គ្រឿង និងសម្ភារផ្សេងៗមួយចំនួនទៀត រួមទាំងឃាត់ខ្លួនមនុស្ស ប្រុស ស្រី ចំនួន៦នាក់ យកទៅសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតផងដែរ៕