គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កដោយ​រថយន្ត​ដឹក​ខ្សាច់​

22-September-2016 | ដោយ ពល បញ្ញា

(​កំពង់ចាម​)៖ ស្នងការ​នគរបាល​ខេត្តកំពង់ចាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កដោយ​រថយន្ត​ដឹក​ខ្សាច់​ទៅបុក​រថយន្តក្រុង នា​ព្រឹក​ទាបភ្លឺ ស្ថិតនៅ​ម្តុំ ស្គន់​លើផ្លូវ​ជាតិ​លេខ​០៦​ភូមិ​ពង្រ​ឃុំ​ស្តើង​ជ័យ​ស្រុក​ជើងព្រៃ បាន​បណ្តាល​ឲ្យ​ស្លាប់​៣​នាក់ ដោយ​គៀប​ជាប់​នៅក្នុង​រថយន្ត និង​របួសធ្ងន់​ស្រាល​៧​នាក់​។ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​បញ្ជាក់ថា «​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង ដោយ​មុនពេល​កើតហេតុ ឡានក្រុង មកពី​ជើង​ទៅ​ត្បូង មកពី​សៀមរាប​ដឹក​អ្នកដំណើរ​ធម្មតា​ទេ រីឯ​ឡាន​ដឹក​ខ្សាច់​មកពី​ត្បូង​ទៅ​ជើង ពី​ស្គន់​ទៅ​សៀមរាប ហើយ​រំលោភ​បុក​ឡានក្រុង មក​ជ្រះ​ទិស​គ្នា​តែម្តង​»​។


​សម្រាប់​ជនរងគ្រោះ​ដែល​ស្លាប់​ទាំង​៣​នាក់​នោះ រួមមាន​៖ ១-​លឹម​.​ហ្វា អ្នកបើកបរ​រថយន្ត​ហ៊ិ​ន​ដាយ​(​យី​ឌុ​ក​)​ភូមិ​សង្កែ​ចុង​ឃុំ​ក្រាំងស្វាយ ស្រុក​ព្រះ​ស្តេ​ចេ ខេត្តព្រៃវែង ២-​ប៊ុន​.​ដា​នី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​/​ឃុំ​សំរោង ស្រុក​សូត្រ​និគម​ន៍ ខេត្តសៀមរាប​។ ៣-​អាត់​.​ខន ភេទ​ប្រុស អាយុ​៥៩ រស់នៅ​ភូមិ​អំពិល​ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល (​អ្នកដំណើរ​ជិះឡាន​ក្រុង​)​។ រហូតមកដល់​ពេលនេះ កម្លាំង​សមត្ថកិច្ច បាននិងកំពុង​យក​រថយន្ត​ទាំង​២​គ្រឿង ចេញពី​ផ្លូវ ហើយ​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​២​នាក់ និង​របួសស្រាល​៥​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ហើយ​៕

 

ចំនួនអ្នកទស្សនា

    20601337

  • ថ្ងៃនេះ13901
  • ម្សិលមិញ11441
  • សប្តាហ៍នេះ43731
  • ខែនេះ158881
  • ឆ្នាំនេះ158881
  • សរុប20601337