ភ្នំពេញ ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានជំរុញឲ្យអធិការខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញបង្កើនកម្លាំង ចុះល្បាតប្រទាក់ក្រឡាគ្នាដើម្បីទប់ស្កាត់បទល្មើសឲ្យបានមានប្រសិទ្ធិភាពធានាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
ថ្លែងក្នុងពិធីបូកសភាពការណ៍លទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០១៦ នាស្នងការនគរបាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ វិច្ឆិកានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបង្កើនកម្លាំងល្បាតប្រទាក់ក្រឡាគ្នានេះនឹងធ្វើឲ្យការងារបង្កា ទប់ស្កាត់ និងបង្ក្រាបបទល្មើសនឹងមានប្រសិទ្ធិភាពខ្ពស់។
ឯកឧត្តមនាយឧត្តមសេនីយ៍បន្តថាអធិការខណ្ឌទាំង១២ក៏ត្រូវបង្កើននូវប្រព័ន្ធដឹកនាំបញ្ជាប្រតិបត្តិការនេះឲ្យមានប្រសិទ្ធិភាពដើម្បីធានាដល់ការងារបង្ការ ទប់ស្កាត់ និងឈានដល់ ការ បង្ក្រាបបទល្មើសជាក់ស្តែងភ្លាមៗ។