រាជធានីភ្នំពេញ ៖ បើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលសង្កាត់មិត្តភាពបានអោយដឹងកាលពីរសៀលថ្ងៃទី៦ ធ្នូ ២០១៦ នេះថា៖ ស្ត្រីជាប្រពន្ធបានទទួលស្គាល់កំហុសថា ខ្លួនពិតជាបានប្រព្រិត្តអំពើផិតក្បត់ប្តីលួចមានសហាយស្មន់មែន ហើយបើរឿងនេះវាបែកធ្លាយទៅហើយ ចង់ឲ្យលោកប្តីសម្រេចធ្វើយ៉ាងណាក៏តាមដែរ មិនប្រកែកទេ ។ ស្ត្រីជាប្រពន្ធបានពោលពាក្យពិតមួយឃ្លាយ៉ាងខ្លីនៅមុខសមត្ថកិច្ចជាចុងក្រោយថា បានជាខ្លួនធ្វើបែបនេះដោយសារ «ប្តីផឹកស្រវឹងរាល់ថ្ងៃ មិនសូវបានផ្តល់តណ្ហាដល់ខ្លួន»។
ចំណែកបុរសពាក់ព័ន្ធរឿងសហាយស្មន់ជាមួយប្រពន្ធគេមានឈ្មោះគង់ គន្ធា ជាបុគ្គលិកស្ថានីយ៍ទូរទូស្សន៍ទទក មិនបាននិយាយស្តីអ្វីទេ ហើយត្រូវសមត្តកិច្ចដាក់ក្នុងបន្ទប់មួយ ដើម្បីចៀសវាងកើតអំពើហិង្សា ។
ទោះជាយ៉ាងនេះក្តី បុរសជាប្តីបានប្រាប់សមត្ថកិច្ចថា ខ្លួនស្ម័គ្រចិត្តចែកផ្លូវគ្នាដើរ តែកូនពីរនាក់ខ្លួនជាអ្នកយកទៅគ្រប់គ្រង ។ ខាងស្រីក៏បានឯកភាពប្រគល់កូន២នាក់ និងដី១កន្លែងនៅខេត្តព្រះសីហនុ ឲ្យទៅប្តី សុខចិត្តចេញម៉ាខ្លួនទៅអោបប្រុសសហាយ ដែលនាងថា គេផ្តល់ភាពកក់ក្តៅច្រើនជាងប្តី មិនសោកស្តាយប្តី និងកូននោះឡើយ ។
កិច្ចព្រមព្រៀងបានធ្វើបញ្ចប់កាលពីវេលារសៀលថ្ងៃទី៦ ធ្នូ នៅចំពោះមុខនគរបាលនគរបាលសង្កាត់មិត្តភាព ខណ្ឌ៧មករា ដោយមានបងប្អូនភាគីទាំងសងខាងធ្វើជាសាក្សី។ ទោះយ៉ាងនេះក្តីបុរសជាប្តីបានឲ្យដឹងថា គាត់និងដាក់ពាក្យបណ្តឹងទៅសាលាដំបូងដើម្បីចេញសាលក្រមសម្រេចរឿងវិវាទប្រពន្ធមានសហាយនេះឱ្យចប់តាមផ្លូវច្បាប់ ។
សូមរម្លឹកឡើងវិញថា រឿងរ៉ាវសហាយស្មន់នៅក្នុងគ្រួសារមួយបានកើតឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ធ្នូ ដោយសារបុរសជាប្តីបានទាន់ប្រពន្ធកំពុងឡើងឋានសួគ៌ជាមួយប្រុសកំណាន់ជាសហាយ ក៏ប្តឹងនគរបាលឲ្យឃាត់ខ្លួន ដើម្បីចែកផ្លូវគ្នាតាមការស្ម័គ្រចិត្តរៀងៗខ្លួន ។ ហេតុការណ៍នេះ បានកើតឡើនៅផ្ទះជួលលេខ១អឺ០ ផ្លូវ១២៨ (ឌឿងហែម) ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បុរសជាប្តីឈ្មោះ ចន្ទ័ ផល្លី អាយុ៣៧ឆ្នាំ មុខរបរជាងភ្លើង ឯស្ត្រីជាប្រពន្ធឈ្មោះ ជា សុខុម អាយុ២៩ឆ្នាំ មុខរបរលក់ងាវនៅផ្សារឌុយមិច ។ ចំណែកបុរសជាសហាយឈ្មោះគង់ គន្ធា ជាបុគ្គលិកស្ថានីយ៍ទូរទូស្សន៍ទទក មានអាស័យដ្ឋានស្នាក់នៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
នៅចំពោះមុខសមត្តកិច្ចបុរសជាប្តីបានរៀបរាប់ថា ពួកគេ២នាក់ បានរៀបការពេញច្បាប់ជាង១០ឆ្នាំហើយ និងមានកូនប្រុស២នាក់ជាចំណងអាពាហ៍ពិពាហ៍ ដោយស្ត្រីជាប្រពន្ធមានស្រុកកំណើតនៅខេត្តកំពត ឯគេជាប្តីនៅខេត្តព្រះសីហនុ ប៉ុន្តែពួកគេបានមកប្រកបមុខរបររកស៊ីនៅភ្នំពេញនេះយូរឆ្នាំហើយដែរ ។
បុរសជាប្តីបានរៀបរាប់ទៀតថា កន្លងមកខ្លួនមិនដែលបានដឹងថា ប្រពន្ធផិតក្បត់លួចមានសហាយទេ សូម្បីតែបងស្រីបង្កើតនៅជាមួយគ្នាក៏មិនដឹងរឿងនេះដែរ ទោះបីរស់នៅជាមួយគ្នារាល់ថ្ងៃក្តី។
ភ្លើងស្នេហ៍១០ឆ្នាំត្រូវរលាយប្រពន្ធឆក់ឱកាសប្តីមិននៅផ្ទះនាំសហាយរួមរ័កស្នេហា បុរសជាប្តីរៀបរាប់ថា កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៥ ធ្នូ ខ្លួនបានប្រាប់ប្រពន្ធថា ទៅចូលរួមមង្គលការបងប្អូននៅស្រុកស្អាង ខេត្តកណ្តាល ដោយធ្វើដំណើរជាមួយមិត្តភក្តិច្រើននាក់ ។ ក្រោយពេលហូបការរួចខ្លួនមានភាពស្រវឹង ក៏បានទូរសព្ទ័ប្រាប់ប្រពន្ធវិញថា យប់នេះខ្លួនមិនបានទៅផ្ទះទេ ។ ប៉ុន្តែលុះដល់ម៉ោងប្រហែល១២យប់ មិត្តភក្តិបានបបួលមកផ្ទះវិញខ្លួនក៏ចេញដំណើរមកដែរ ។ លុះដល់ម៉ោងប្រហែល២រំលងអធ្រាត្របានមកដល់ផ្ទះ ក៏បានគោះទ្វារចូលផ្ទះ ពេលនោះប្រពន្ធមិនបានបើកភ្លាមៗទេ ខ្លួនក៏ចេះតែសង្ស័យ ហេតុអីបានប្រពន្ធមិនប្រញាប់បើកទ្វារផ្ទះសោះដូចជាចម្លែកណាស់ ។
លុះដល់ពេលបើកទ្វារចូលទៅ ស្រាប់តែឃើញប្រពន្ធភ័យញរ័ ខ្លួនសង្ស័យក៏បានបើកភ្លើងបំភ្លឺទៅស្រាប់តែមានប្រុសជាសហាយស្លៀកកន្សែងអត់មានអាវ កំពុងពួនសំងំនៅក្រោមគ្រែ ខ្លួនក៏បានស្រែកឆោឡោឡើងផ្អើលដល់អ្នកជិតខាង និងបានសួរប្រពន្ធថាបុរសនេះជាអ្វីនឹងគ្នា ប្រពន្ធអត់ឆ្លើយតបទេ ។ ទោះជាយ៉ាងណាខ្លួនបានខាំមាត់សង្កត់ចិត្តមិនប្រើអំពើហឹង្សាអ្វីនោះទេ ក៏បានប្តឹងសមត្តកិច្ចនគរបាលប៉ុស្តិមិត្តភាពឲ្យនាំពួកគេទៅសាកសួរទាំងអស់ ។
បុរសជាប្តីនិយាយថា សកម្មភាពប្រពន្ធមានសហាយនាំមកដេកដល់ក្នុងផ្ទះពេលខ្លួនមិននៅ ទំនងមិនមែនកើតឡើងតែម្តងនេះទេ គឺអាចច្រើនលើកហើយដែលខ្លួនទៅធ្វើការបាត់ ៗ ។ នៅចំពោះមុខសមត្ថកិច្ចបុរសជាប្តីបាននិយាយទៀតថា បើប្រពន្ធមានសហាយយកមកដេកនៅក្នុងផ្ទះដូច្នេះហើយ ខ្លួនសម្រេចចិត្តថា និងចែកផ្លូវគ្នាតែម្តង ពោលគឺមិនអាចរស់នៅជាប្តីប្រពន្ធតទៅទៀតបានទេ ៕