ភ្នំពេញ៖ នៅថ្ងៃទី ០២ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង១០ និង៣០ នាទីព្រឹក នៅចំណុចមុខក្រសួងការពាជាតិ ផ្លូវ សហព័ន្ធរូស្ស៊ី កម្លាំងនគបាលរាជធានីភ្នំពេញ បានធ្វើការនាំខ្លួន សឿនចំរើន (ហៅចោមខ្វាន់) តាមដីការនាំខ្លួនរបស់សាលាតំបូងរាជធានីភ្នំពេញលេខ ៩៥៧ ដ ច ន ចុះថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៦ ក្នុង សំណុំរឿង លេខ ៣៤៧៤ ចុះថ្ងៃទី ២២ ខែ ក្កដា ឆ្នាំ ២០១៦ ដើម្បីប្រគល់អោយ សាលាតំបូងចាត់ការតាមនិតិវិធី បន្ទាប់មក បញ្ជូន ទៅ មណ្ឌល កែប្រែ ម២ នៅ ថ្ងៃទី ០៣ ខែ កុម្ភះ ឆ្នាំ ២០១៧ វេលា ម៉ោង ១១ ព្រឹក ។
បញ្ជាក់ផងដែរថា៖ សឿន ចំរើន (ហៅចោមខ្វាន់) ភេទស្រី អាយុ ៣៧ ឆ្នាំ មុខរបរ លក់គ្រឿងសង្ហារឹម ទីលំនៅផ្ទះលេខ ២២៩៣០ ផ្លូវ ណតប្រ៊ីត សង្កាត់ទឹកថ្លា ខ័ណ សែនសុខ រាជធានី ភ្នំពេញ ត្រូវបាននាំខ្លួន ពី បទ ឆបោកប្រាក់ ៕