ភ្នំពេញ៖ នៅវេលាម៉ោង ១៤ នឹង ៣០ នាទី ថ្ងៃទី ២៧ ខែកុម្ភះ ឆ្នាំ ២០១៧ ដោយមានការឯកភាពពីលោកកុលបុនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ គណះបញ្ជាការឯកភាព ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ ដោយ សហការជាមួយ លោក ហួរ ម៉េងវ៉ាង អធិការរងខណ្ឌមានជ័យ ទទួលផែនយុត្តិធម៍ និង លោក វុធ ផូសារវន្ត័ មេបុស្តិ៍ចាក់អង្រែក្រោម លោក សំ អិត មេភូមិ ទួររកា១ និង មន្ត្រីជំនាញរបស់សាលាខណ្ឌមានជ័យបានចុះឆ្មក់ចូលទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់មួយកន្លែងដែលមានម្ចាស់កត់ឆ្នោតឈ្មោះ កែវ មុន្នី ភេទស្រីអាយុ ៤៥ ឆ្នាំ រស់នៅក្នុង ផ្ទះលេខ១៩ ផ្លូវលេខ៤ ភូមិទួរកា១ ក្រុមទី១៤ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ក្នុងការចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់នោះកំលាំងជំនាញបានដកហូតនៅសំភារះមួយចំនួនដូចជា : តុកត់ឆ្នោតចំនួន ០១ ក្រដាសកត់ឆ្នោតវៀតណាមមួយចំនួន ម៉ាស៊ីនតូច ថតចម្លង ក្រដាសឆ្នោតចំនួន១គ្រឿង ម៉ាសុីនព្រីនចំនួន១គ្រឿង ម៉ាស៊ីនថតចម្លង ធំ ចំនួន១គ្រឿង និង ថវិកាចំនួន១,០៥០,០០០រៀល បន្ទាប់មកក៏បាននាំខ្លួនម្ចាស់ផ្ទះកត់ឆ្នោតបញ្ជូនទៅបុស្តិ៍រដ្ឋបាលសង្កាត់ចាក់អង្រែក្រោម ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។