ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានរថក្រោះ និងកងការពារព្រំដែនលេខ ៥០១ ខេត្តបាត់ដំបង បានរៀបចំ ពិធីបើកវគ្គហ្វឹកហ្វឺនជំនាញរថក្រោះ រថពាសដែក និងដំណើចុះសាកសួរសុខទុក្ខដល់អង្គភាពសម្ព៏ន្ធមេត្រីភាព ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច អមដំណើដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ លោកឧកញ្ញ៉ា សំ អាន និងលោកជំទាវ ឈុន លាង ៕
នាឪកាសនោះ ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត ក៏ បានសំណះសំណាលសាកសួរសុខទុក្ខ ប្រកបដោយភាពសប្បាយរីករាយ និង កក់ក្តៅបំផុត ព្រមទាំង នាំមកនូវ អំណោយ របស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជា គ្រឿង បរិភោគ និង ឧបភោគ ជាច្រើនផងដែរ ។