ភ្នំពេញ៖ ក្រុមស្ទាវមួយក្រុមពេលផឹកស៊ីស្រវឹង បានដើរសំដៅទៅរកកន្លែងជនរងគ្រោះ ដែលអង្គុយរង់ចាំគេគិតលុយ ហើយធ្វើជាជល់កែវជាមួយ ស្រាប់តែជនដៃដល់កៀកកជនរង់គ្រោះជាប់ ហើយក៏វាយនឹងចានដែលជនដៃដល់កាន់លាក់នៅក្រោយខ្នង វាយទៅលើក្បាលជនរង់គ្រោះចំនួន ០ ៦ ចាន ធ្វើអោយជនរង់គ្រោះដួលសន្លប់ បន្ទាប់មកជនដៃដល់ក៏បានរត់គេចខ្លួនបាត់។ចំណែកជនរង់គ្រោះត្រូវបាន មិត្តភក្តិដឹកបញ្ជូនមកមន្ទីរពេទ្យ។
រឿងរាវបង្កររបួសស្នាមដែលមានឈាមហូរស្រោចពេញខ្លួនលើជនរងគ្រោះនោះបានកើតឡើង នៅរម្យនីយ៌ដ្ឋានម្លប់ពោត៌ នាថ្ងៃព្រហស្សត្តិ៍ ទី២២ ខែ មិថុនា ឆ្នាំ ២០១៧ នៅវេលា ម៉ោង ០៨: ០០ នាទីយប់ ។
ជនរង់គ្រោះដែលត្រូវគេវាយនោះមានឈ្មោះ រស់ វាសនា មានទីលំនៅ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌ ច្បារអំពៅ ចំណែឯជនដៃដល់ មានឈ្មោះ ខាត់ សំរឹទ្ឋ មានទីលំនៅ ភូមិ សង្កាត់ជាមួយគ្នា ។
ក្នុងករណីនេះដែរ លោក អនុសេនីយ៏ឯក ប៊ន វុទ្ធី មេប៉ុស្តិ៍ សង្កាត់ព្រែកឯង បានបញ្ចាក់ថា៖ បានកសាងសំណុំរឿងរួចជាស្រេច កំពុង បញ្ជូនទៅ អធិការដ្ឋានខណ្ឌ ច្បារអំពៅ ដើម្បី ដោះស្រាយតាមនិតិវិធី ។
លោក មេប៉ុស្តិ៍ ក៏បានបន្ថែមទៀតផងដែរថា ៖ នេះមិនមែនជាលើកទីមួយទេសំរាប់ យុវជនខាត់ សំរឹទ្ឋ ដែលជាជនដៃដល់ ដែលតែងតែ បង្ករឿងជាច្រើនករណីមកហើយ ។