ខ្យល់​កន្ត្រាក់​លិច​ទូក​នេសាទ​១​គ្រឿង អ្នកនេសាទ​២​នាក់ ហែល​តោង​ពី​ដុង​ទឹក ជិត​១​ម៉ោង រួច​ជីវិត​ដោយ​បាន​ទូក​ដឹក​ភ្ញៀវ​ទេសចរណ៍​ធុន​ធំ ជួយសង្គ្រោះ​ទាន់​ពេល​

10-July-2017 | ដោយ ពល បញ្ញា

​ព្រះសីហនុ ៖ លោក​វរសេនីយ៍ទោ​ខឹម សុផល នាយ​ការិយាយ័យ​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ខេត្តព្រះសីហនុ​បានឲ្យដឹងថា នៅវេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧​នេះ មាន​ទូក​នេសាទ​បង្គា​មួយ បាន​ត្រូវ​ខ្យល់ព្យុះ​បោក​ពន្លិច​នៅ ចម្ងាយ​ប្រហែល​១​គីឡូម៉ែត្រ ស្ថិតនៅ​ខាងជើង​កោះ​ដែកគោល មុខ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។ លុះដល់​ម៉ោង​១០​និង​២៥​នាទី​ត្រូវបាន​ទូក​យន្ត​ធុន​ធំ​ដឹក​ភ្ញៀវ​ទេសចរណ៍​របស់​ក្រុមហ៊ុន​កោះរ៉ុង​ដាយ​ស៊ីន​ធឺ ជួយសង្គ្រោះ ខណៈ ជនរងគ្រោះ​ទាំង​២​នាក់​ខាងលើ​កំពុង​ហែល​ទឹក​តោង​ជាមួយ​ពី​ដុង​ទឹក ខាងជើង​កោះដែកគោល​ប្រហែល​២​គីឡូម៉ែត្រ និង​បាន​នាំ​មក​ផែ​ទេសចរណ៍​។​

 

​ក្រោយ​ពី​ការសាកសួរ​អំពី​ព័ត៌មាន ទើប​ដឹងថា​ទូក​នេសាទ​ខាងលើ បាន​លិច​ដោយសារ​ពេល​កំពុង​ទម្លាក់​មង​បង្គារ​ហើយ​មាន​ខ្យល់​កន្ត្រាក់ និង​មាន​ភ្លៀង​ទឹករលក​ធំៗ បណ្តាលអោយ​ក្រឡាប់​ទូក លិច​តែម្តង​។
​សមត្ថកិច្ច​បានឲ្យដឹង​ថា​ជន​រង​គ្រោះ​ទី​១-​ឈ្មោះ ជ័យ សំអុល ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​នេសាទ (​ត្រូវ​ជា​ម្ចាស់​ទូក​) ទីលំនៅ​បច្ចុប្បន្ន​ក្រុម​២៥ ភូមិ​៣ សង្កាត់​១​ក្រុង​/​ខេត្ត​ព្រះសីហនុ​, ទី​២-​ឈ្មោះ សាង មឿន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​កម្មករ​នេសាទ ទីលំនៅ បច្ចុប្បន្ន​ក្រុម​២៥ ភូមិ​៣ សង្កាត់​១ ក្រុង​/​ខេត្ត​ព្រះ សីហនុ​។​

 

​សម្ភារ​:​ខូចខាត​រួមមាន ៖ ទូក​ឈើ​កន្ទុយ​វែង​ក្តា ៧​គូរ ពណ៌​សំបក​ឪឡឹក ម៉ាស៊ីន​ម៉ា​ហ្សូត​កម្លាំង​១០​សេះ ១​គ្រឿង លិច​បាត់ ទាំងស្រុង​, មង​អូស​បង្គា​ចំនួន​២​ផែ​, ទូរ​សព្ទ ១​គ្រឿង និង​សម្ភារៈ​ផ្សេង​នៅលើ​ទូក​មួយ​ចំនួន ៕

ចំនួនអ្នកទស្សនា

    20602757

  • ថ្ងៃនេះ15321
  • ម្សិលមិញ11441
  • សប្តាហ៍នេះ45151
  • ខែនេះ160301
  • ឆ្នាំនេះ160301
  • សរុប20602757