ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​

11-July-2017 | ដោយ ពល បញ្ញា

​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៧​និង​១០​នាទី នៅ​ចំណុច​ក្នុង​បន្ទប់​ជួល ផ្លុ​វ​បេតុង ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​លោក​វរសេនីយ៍ត្រី គួ​ក សុខ​ហួរ អធិការរង​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ អួន ហុង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​រៀន​ភាសា​កូរ៉េ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ចំណែក​ជនរងគ្រោះ ឈ្មោះ ឌ ម ស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោង ចក្រ ស្នាក់នៅ​ផ្ទះជួល​លេខ​៥៦ ផ្លូវលំ ភូមិ​ស្លែង រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

លោក​អធិការរង​បន្តថា​មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ទូរ​សព្ទ​ណាត់​ជនរងគ្រោះ​រួច​បបួល​ជនរងគ្រោះ​ទៅ​ដើរលេង​នៅ​ម្តុំ​កោះ​ពេជ្រ​រហូតដល់​យប់​ជនសង្ស័យ​បាន​ដឹក​ជនរងគ្រោះ​ចូល​ក្លឹប​នៅ​ម្តុំ​ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ផឹកស៊ី​រហូតដល់​ជនរងគ្រោះ​ស្រវឹង ជនសង្ស័យ​ត្រូវជា​សង្សារ បាន​ដឹក​ជន​រង គ្រោះ​មក​បន្ទប់​ជួល​របស់ខ្លួន​នៅ​ភូមិ​ចុង​ថ្នល់​ខាង លិច សង្កាត់​ទឹកថ្លា រួច​ធ្វើ​សកម្មភាព​រំលោភ​ជនរងគ្រោះ​បានសម្រេច​។ លុះ​ព្រឹក​ឡើង ជនសង្ស័យ​បាន​ដឹក​ជនរងគ្រោះ​ទៅធ្វើ​ការ លុះដល់ ជនរងគ្រោះ​ចេញពី​ធ្វើការ​មកដល់​ផ្ទះ​ប្រាប់​ក្រុមគ្រួសារ​អំពី សកម្មភាព​ជនសង្ស័យ​ខាងលើ រួច​ក្រុមគ្រួសារ​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​នគរ បាល​រដ្ឋបាល​ទឹកថ្លា និង​បាន​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​របស់​ជនសង្ស័យ​តែម្តង​។​

​បច្ចុប្ប្ន​ន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​អនុវត្តតាម​និតិ​វិធី​ច្បាប់ ៕

 

ចំនួនអ្នកទស្សនា

    20603477

  • ថ្ងៃនេះ16041
  • ម្សិលមិញ11441
  • សប្តាហ៍នេះ45871
  • ខែនេះ161021
  • ឆ្នាំនេះ161021
  • សរុប20603477