ជនជាតិ​វៀតណាម ១៤​នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​រស់នៅ​គ្មាន​ឯកសារ​ត្រឹមត្រូវ​

11-July-2017 | ដោយ ពល បញ្ញា

ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​គ្រប់គ្រង​ជនបរទេស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវីធី នៃ​អគ្គនាយក​ដ្ឋា​អន្តោប្រវេសន៍​នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​៩​និង​១០​នាទី អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ឫស្សីកែវ ដែល​ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យ​ការរង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ជន​បររទេស ដែល​លួច​ឆ្លងដែន និង​កំពុង​លួច​ស្នាក់នៅ​គ្មាន​លិខិតឆ្លងដែន និង​ធ្វើ​ការងារ​គ្មាន​ឯកសារ​ត្រឹមត្រូវ នៅ​ទីតាំង​ភូមិ​មិត្តភាព ក្រុម​១៧ សិ្ថ​ត​នៅ​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ត្រី អ៊ា ភក្តី នាយរង​ការិយាល័យ​គ្រប់គ្រង​ជនបរទេស​បាន​ឲ្យ​ដឹងថា​ជា​លទ្ធផល​បាន​ពិនិត្យឃើញ​ជនបរទេស​ជា ជនជាតិ​វៀតណាម​ចំនួន​១៤​នាក់ ស្រី​បីនាក់​បាន​លួច​ស្នាក់នៅ និង​រកស៊ី​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ឯកសារ​ត្រឹមត្រូវ ត្រូវបាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​បន្ត​នីតិវិធី ៕

 

ចំនួនអ្នកទស្សនា

    20603127

  • ថ្ងៃនេះ15691
  • ម្សិលមិញ11441
  • សប្តាហ៍នេះ45521
  • ខែនេះ160671
  • ឆ្នាំនេះ160671
  • សរុប20603127