ឆក់​ទូរ​សព្ទ​បានសម្រេច​តែ​គេច​មិន​រួច​ពី​សំណាញ់​សមត្ថកិច្ច​ដដែល​

11-July-2017 | ដោយ ពល បញ្ញា

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​នគរបាល​ខណ្ឌទួលគោក​ឃាត់ខ្លួន​ជាក់ស្តែង​ពាក់ព័ន្ធ​ករណី​ឆក់​ទូរ​សព្ទ​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៦​និង​១០​នាទី នៅ​ចំណុច​មុខផ្ទះ​លេខ​៤២​សេ ផ្លូវ​លេខ​៦៦៤ ក្រុមទី​៣ ភូមិ​១ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំ ពេញ ។​

លោក​អនុសេនីយ៍ឯក តន់ រ៉ាវុធ នាយផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ ជា វណ្ណ​ថេ​ង ហៅ ថេ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស​ថ្នាក់​ទី​១១E1 វិទ្យាល័យ ជា ស៊ីម សាមគ្គី ស្នាក់នៅ​ផ្ទះជួល គ្មាន​លេខ ផ្លូវ​លេខ​២៧១ សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការ មន រាជធានី​ភ្នំពេញ​។ ជនរងគ្រោះ​ឈ្មោះ នាង រចនា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត​ឆ្នាំ​ទី​២( ច្បាប់ )​សាកល វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ស្នាក់​នៅផ្ទះ​លេខ​២៤៤ ផ្លូវ ៣៦៩ ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជ ធានី​ភ្នំពេញ ។​
​វត្ថុតាង​ដែល​បាន​ចាប់យក ៖ ទូរ​សព្ទ​មួយគ្រឿង​ម៉ាក Samsung Galaxy A7 ពណ៌​ស មាន​ស៊ីម​លេខ 096 9728913 ( បានប្រគល់​អោយ​ជនរងគ្រោះ​), ម៉ូតូ​មួយគ្រឿង​ម៉ាក Honda C125 ពណ៌​ខ្មៅ ស៊េរី​2011 ពាក់​ស្លាក​លេខ​ភ្នំពេញ​1AU-4445 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន 8552935 ( ជា​ម៉ូតូ​ដែល​ជនសង្ស័យ ជិះ​ធ្វើ​សកម្មភាព )​។​

​លោកនាយ​ផ្នែក​បន្តថា​មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ​នាង រចនា បាន​ម៉ូតូ​ម៉ាក Honda Scoopy ពណ៌​ស ស៊េរី​2015 ពាក់​ស្លាក​លេខ​ភ្នំពេញ 1CY-2673 តាម​បណ្តោយ​ផ្លូវ​លេខ​៦៦៤ ពី​លិច​មក​កើត ពេលមកដល់ ចំណុចកើតហេតុ ជនរងគ្រោះ​បាន​ដក​ទូរ​សព្ទ​ចេញពី កាបូប​មកកាន់​បម្រុង​ទំនាក់ទំនង​ទៅ​មិត្ត​ភ័ក្ត្រ ស្រាប់តែ​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​តាម​ពីក្រោយ ទន្ទឹម​អែប​ខាង ឆ្វេង ធ្វើ​សកម្មភាព​ឆក់យក​ទូរ​សព្ទ​ពី​ជនរងគ្រោះ​បាន សម្រេច ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ដោយ​ជន​រង គ្រោះ​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ​ព្រមទាំង​ស្រែក​ចោរៗ ជនសង្ស័យ​បាន​ជិះ ម៉ូតូ​ទៅ​ប៉ះ​ជាមួយ​រថយន្ត​អ្នកដំណើ រ​បណ្តាល​ឲ្យ​យ​ដួល​ម៉ូតូ ភ្លាមនោះ​មានការ​អន្តរាគមន៍​ពី កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​សាឡាង ដែល​កំពុង​ល្បាត​ការពារ​សុវត្ថិភាព​នៅក្នុង​មូលដ្ឋាន ឃាត់ខ្លួន​បាន​ជន សង្ស័យ​១​នាក់​ជាក់ស្តែង ចំណែក​ជនសង្ស័យ​១​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្តោះ អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

 

ចំនួនអ្នកទស្សនា

    20603567

  • ថ្ងៃនេះ16131
  • ម្សិលមិញ11441
  • សប្តាហ៍នេះ45961
  • ខែនេះ161111
  • ឆ្នាំនេះ161111
  • សរុប20603567