ម៉ូតូ​២​គ្រឿង​បុក​គ្នា​ដួល​ទៅបុក​រថយន្ត​ដឹកទំនិញ​បណ្តាល​ស្លាប់​ម្នាក់​និង​កន្លែង​ម្នាក់​របួសធ្ងន់​ក្រុង​សិរីសោភ័ណ​

11-July-2017 | ដោយ ពល បញ្ញា

បន្ទាយមានជ័យ ៖ ម៉ូតូ​២​គ្រឿង​បុក​គ្នា​ដួល​ទៅបុក​រថយន្ត​ដឹកទំនិញ​បណ្តាល​ស្លាប់​ម្នាក់​និង​កន្លែង​ម្នាក់​របួសធ្ងន់​ដែល​កើតឡើង​នៅវេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច​ថ្ងៃទី​១០ ខែ​កក្ត​ដា ឆ្នាំ​២០១៧​នៅតាម​បណ្តោយ​ផ្លូវ​លេខ​៥៦ មុខ​ផ្សារ​ថ្មី​ស្ថិត​ភូមិ​ពីរ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ក្រុង​សិរីសោភ័ណ​បាន​ប្រាប់ថា ជនរងគ្រោះ​ដែល​ស្លាប់​នឹង​កន្លែង​មានឈ្មោះ សម្បត្តិ ថា​វី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​(​ជា​សិស្ស​) រស់នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​និង​ជនរងគ្រោះ​ដែល​របួស​ប្រអប់​ជើងឆ្វេង​ធ្ងន់​ឈ្មោះ រឿន យៀប ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​។​

​មន្ត្រីនគរបាល​រូប​នោះបាន​បន្តថា នៅពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺ​ជនរងគ្រោះ​ឈ្មោះ សម្បត្តិ ថា​វី (​ជា​សិស្ស​)​បាន​ជិះ​ម៉ូតូ​ម៉ាក់​MSX ពាក់​ស្លាក់​លេខ​បន្ទាយមានជ័យ​1Q-6567 បើកបរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​បាន​ទៅបុក​ម៉ូតូ​ម៉ាក់​ហុងដា​ពាក់​ស្លាក់​លេខ​បន្ទាយមានជ័យ​1L-3435 បើកប​ដោយ​ឈ្មោះ រឿន យៀប បណ្តាល​របួស​ប្រអប់​ជើងឆ្វេង​ធ្ងន់​។​

​ហើយ​ជនរងគ្រោះ​ឈ្មោះ សម្បត្តិ ថា​វី បាន​រេ​ចង្កូត​ទៅបុក​ពីក្រោយ​រថយន្ត​ម៉ាក់​ហ៊ីយ៉ាន់ដាយ​ពាក់​ស្លាក់​លេខ​បន្ទាយមានជ័យ​3A-1052 ពីក្រោយ​ពេញទំហឹង​បណ្តាល​ដួល​បោក​ក្បាល​ទៅ​ផ្លូវស្លាប់​និង​កន្លែង​និង​បណ្តាល​ឈ្មោះ រឿន យៀប របួសធ្ងន់​ត្រូវបាន​សង្គ្រោះបន្ទាន់​ក្រោយពេល​បុក​ភ្លាមៗ​អ្នកបើករថយន្ត​បាន​រត់គេចខ្លួន​តែ​គេ​បាន​ស្គាល់​អ្នករស់នៅ​ក្រុង​សិរីសោភ័ណ​។​

មន្ត្រីនគរបាល​រូប​នោះបាន​បញ្ជាក់ថា ក្រោយពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​មន្ត្រី​ជំនាញ​ចុះទៅ​ពិនិត្យឃើញថា​គ្រោះថ្នាក់​កើតឡើង​បង្កដោយ​ជនរងគ្រោះ​ឈ្មោះ សម្បត្តិ ថា​វី បាន​បើក​ម៉ូតូ​លឿន​ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀតហើយ​រេ​ចង្កូត​ទៅបុក​និង​រថយន្ត​ពីក្រោយ​បណ្តាល​ស្លាប់​ហើយ​អ្នកបើកបរ​រថយន្តរ​ត់​គេចខ្លួន​បាត់ស្រមោល​។​ក្រោយពេល​វាស់វែង​ហើយ​បាន​យក​រថយន្ត​និង​ម៉ូតូ​២​គ្រឿង​ដែល​បង្ក​ទៅ​រក្សាទុក​នៅ​អធិការនគរបាល​ក្រុង​សិរីសោភ័ណ​ដើម្បី​ចាត់ការ​តាមច្បាប់ ៕

 

ចំនួនអ្នកទស្សនា

    20603397

  • ថ្ងៃនេះ15961
  • ម្សិលមិញ11441
  • សប្តាហ៍នេះ45791
  • ខែនេះ160941
  • ឆ្នាំនេះ160941
  • សរុប20603397