រថយន្ត​អ៊ី​សុ​យ​ស៊ុយ​បុក​គោយន្ត​កន្ត្រៃ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

12-July-2017 | ដោយ ពល បញ្ញា

ពោធិសាត់ ៖ រថយន្ត​អ៊ី​សុ​យ​ស៊ុយ​ពណ៌​ស្លែ​មួយគ្រឿង​ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​2A-1931​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៥​បាន​បុក​គោយន្ត​កន្ត្រៃ​បណ្តាល​ឲ្យ​ស្លាប់​អ្នកបើកបរ​គោយន្ត​ម្នាក់​និង​របួសធ្ងន់​ម្នាក់​ករណីនេះ​កើតឡើង​នៅ​ចំណុច​ស្ពាន​ដំណាក់​ឈើ​ក្រម ស្ថិតក្នុង​ភូមិ​ព្រែក​១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិសាត់ នា​វេលា​ម៉ោង​២០​និង​២០​នាទី​ថ្ងៃទី​១១​ម្សិលមិញ​នេះ​។​

ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​អ្នកបើក​គោយន្ត​កន្ត្រៃ​ជិះ​គ្នា​ពីរ​អ្នកធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៥ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅកាន់​ព្រំដែន​ប្រទេស​ថៃ​ក្នុងទិសដៅ​ពី​លិចទៅ​កើតមក​ដល់​ចំណុច​ខាងលើ​មាន​រថយន្ត​ម៉ាក រថយន្ត​អ៊ី​សុ​យ​ស៊ុយ​ពណ៌​ស្លែ​មួយគ្រឿង​ដឹក​បំពង់​ហ្គាស​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​(​បញ្ច្រាសទិស​គ្នា​)​បាន​បុក គោយន្ត​កន្ត្រៃ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​របួសធ្ងន់ ពីរ​នាក់ ខណៈពេល​បញ្ជូន​មកដល់​ពាក់កណ្តាល​ផ្លូវស្លាប់​តៃកុង​គោយន្ត​កន្ត្រៃ​ម្នាក់​និង​ម្នាក់ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ពោធិសាត់​។​

​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្តរ​ត់​គេចខ្លួន​បាត់ស្រមោល ដោយ​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ​។​

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​ភ្នំក្រវាញ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ឌី ឌឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នកបើកបរ​ស្លាប់​និង​ឈ្មោះ​ឌី ដន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ របួសធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តពោធិសាត់ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​អូរ​រំចេក ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិសាត់ ចំពោះ​អ្នកបើកបរ​រថយន្ត​សមត្ថកិច្ច​មិន​ស្គាល់​អត្តសញ្ញាណ នោះឡើយ ចំពោះ​ករណីនេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់ ៕

 

 

ចំនួនអ្នកទស្សនា

    20603587

  • ថ្ងៃនេះ16151
  • ម្សិលមិញ11441
  • សប្តាហ៍នេះ45981
  • ខែនេះ161131
  • ឆ្នាំនេះ161131
  • សរុប20603587