ភ្នំពេញ ៖ កម្លាំងការិយាល័យគ្រប់គ្រងជនបរទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី នៃអគ្គនាយកដ្ឋាអន្តោប្រវេសន៍ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៤និង១០នាទី អាជ្ញាធរមូលដ្ឋានខណ្ឌចំការមនដែលដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការរងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងបានចុះត្រួតពិនិត្យជនបររទេស ដែលលួចឆ្លងដែន និងកំពុងលួចស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារគ្មានឯកសារត្រឹមត្រូវ នៅទីតាំងបណ្តោយផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមនជាលក្ខណហាងកាហ្វេ ដាលីន រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ត្រី អ៊ា ភក្តី នាយរងការិយាល័យគ្រប់គ្រងជនបរទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាក្នុងប្រតិបត្តិការខាងលើបានពិនិត្យឃើញជនបរទេសជា ជនជាតិវៀតណាមចំនួន៧ នាក់ បានលួចស្នាក់នៅ និងរកស៊ីដោយខុសច្បាប់ គ្មាលិខិតឆ្លងដែន និងឯកសារត្រឹមត្រូវ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានបន្តនីតិវិធី ៕