ត្បូងឃ្មុំ ៖ កម្លាំងជំនាញប្រឆាំងបទស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំក្រោមការដាក់ បញ្ជារពីលោកឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន ស្នងការនគបាលខេត្ត និងលោក ឧត្តមសេនីយ៍ត្រី ហុង ណាក់ ស្នងការងទទួលផែនប្រឆាំងបទល្មើស អោយលោកវរសេនីយ៍ត្រី ហ៊ួត ធីម នាយផ្នែកនៅវេលាម៉ោង៤ទៀបភ្លីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ បានដឹកនាំកម្លាំងឃាត់រថយន្តម៉ាក់ មីស៊ុយប៊ីស៊ី ចំណុះពី២,៥ តោន ( MITSUBISHI ) ពណ៌ស គ្មានស្លាកលេខ មានបិទLogo ទឹកដោះគោស្រស់ Vinamal ក្នុងនោះមានបានរកឃើញប្រភេទឈើព្រះរាជកុលខុសច្បាប់ ចំនួន១៧ដុំ។
បច្ចុប្បន្ន វត្ថុតាងត្រូវបានប្រគល់ជូនខាងរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕