ឧត្តរមានជ័យ ៖ អាជ្ញាធរថៃ បានបញ្ជូនសាកសព ពលរដ្ឋខ្មែរម្នាក់ តាមច្រកព្រំដែនជប់គគី នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។
សមត្ថកិច្ចបានឲ្យដឹងថាសពមានឈ្មោះ មិន សាវ័ន្ត ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិពង្រ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលបានទៅសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យខេត្តបុរីរ៉ាំ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ចូលតាមច្រកព្រំដែនជប់គគី ហើយបានស្លាប់នៅវេលាម៉ោង១៨និង១០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ដោយជំងឺបេះដូងចំហ។ សាកសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕