ពោធិសាត់ ៖ ស្ត្រីម្នាក់ដោយមានវិបត្តិក្នុងគ្រួសារបានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយចងកសម្លាប់ខ្លួននៅលើដើមត្រសេកក្រោយផ្ទះប្រហែល២០០ម៉ែត្រនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៧ព្រឹក។
នគរបាលមូលដ្ឋានបានឲ្យដឹងថាសពមានឈ្មោះពៅ លាប់ ភេទស្រីអាយុ៥៤ឆ្នាំ រស់នៅភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងខេត្តពោធិសាត់ មុខរបរកសិករ។ ដែលមានប្តីឈ្មោះផាត់ ផាន (ហៅទូច)ជាមេភូមិស្រះស្រង់។ មូលហេតុពិបាកចិត្តក្នុងវិបត្តិគ្រួសារ។ បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕