បាត់ដំបង ៖ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាង ហៀង អធិការនគរបាលក្រុងឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែងពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៦និង១០នាទី នៅចំនុចភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
លោកវរសេនីយ៍ទោ ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង បានរាយការណ៍ឲ្យដឹងថា ឈ្មោះ រី ដាត ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
សមត្ថកិច្ចដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE ម៉ាទឹកកក) ចំនួន ៣៦កូនថង់ ទម្ងន់ ៥,៤៨ក្រាម និងសម្ភារៈមួយចំនួន។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាង សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕