ម៉ូតូ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​នៅ​ក្រុង​តាខ្មៅ​

17-July-2017 | ដោយ ពល បញ្ញា


​កណ្តាល ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​និង​របួសធ្ងន់​ម្នាក់ កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៧​និង​៤០​នាទី​ត្រង់ចំណុច​ខាងមុខផ្ទះ​លោ​កណាង សុខ ឈី​ង លើផ្លូវ​ជាតិ​លេខ​២១ ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​នគរបាល​ចរាចរណ៍​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក HONDA DREAM C125 ផលិត​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​(​ពាក់មួក​សុវត្ថិភាព​និង​គ្មាន​កញ្ចក់​មើល​ក្រោយ​)​អ្នកបើកបរ​ឈ្មោះ ឡា​ច ឡា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ រងរបួស​ធ្ងន់​ត្រូវបាន​បងប្អូន​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក៏បាន​បុក​ជាមួយ​ម៉ូត​មួយគ្រឿង ម៉ាក​HONDA DREAM C125 ផលិត​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BE-3021 ពាក់មួក​សុវត្ថិភាព​និង​មាន​កញ្ចក់​មើល​ក្រោយ អ្នកបើកបរ​ឈ្មោះ ង៉ែត សុខ ហាក់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិក​ញ្ចិ​ល ឃុំ​កំពង់​រាប ស្រុក​ព្រៃកប្បាស់ ខេត្តតាកែវ ស្លាប់​នៅ​កន្លែងកើតហេតុ​ហើយ​ត្រូវបាន​ក្រុមគ្រួសារ​មក​ទទួលយក​សាកសព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​បើកបរ​ម៉ូតូ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​។​

 សម្ភារៈ​ខូចខាត​ម៉ូតូ​ពីរ​គ្រឿង​។ នគរបាល​បន្ត​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​គឺ​មកពី​អ្នកបើកបរ​ម៉ូតូ​HONDA DREAM C125 ផលិត​ឆ្នាំ​២០១៧ គ្មាន​ស្លាក​លេខ​បើកបរ​រំលោភ​ចូល​ចំណែក​ផ្លូវ​របស់​ភាគី​ខាង​ម៉ូតូ​HONDA DREAM C125 ផលិត​ឆ្នាំ​២០១២
​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BE-3021 ៕

 

ចំនួនអ្នកទស្សនា

    20604177

  • ថ្ងៃនេះ341
  • ម្សិលមិញ16391
  • សប្តាហ៍នេះ46571
  • ខែនេះ161721
  • ឆ្នាំនេះ161721
  • សរុប20604177