ព្រះសីហនុ ៖ ផ្ទះប្រជាពលរដ្ឋចំនួនពីរខ្នងត្រូវខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំដើមទឹកដោះគោះសង្កត់លើ បណ្តាលឲ្យខូចខាត កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៥និង៤៥នាទី នៅចំណុចកែងកោះព្រាបទំនប់រលកចាស់ ស្ថិតក្នុងក្រុមទី១០ ភូមិ៣ សង្កាត់លេខ១ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ផ្ទះរងគ្រោះទី១-ឈ្មោះ ឃុន ឆាយ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ នគរបាល បណ្តាលឲ្យខូចខាតបែក ស្រ៊ីប្រូស៊ីម៉ងត៏ចំនួន៤០សន្លឹក, ទី២-ឈ្មោះស្វាយ សម្បត្តិ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ នេសាទ បណ្តាលឲ្យខូចខាត ស្រ៊ីប្រូស៊ីម៉ង់ត៏ ចំនួន៥០សន្លឹក។
សូមបញ្ជាក់ថានៅខេត្តព្រះសីហនុ ៣ទៅ៤ថ្ងៃមកនេះ ភ្លៀងធ្លាក់ខ្លាំងរហូត ពិសេស ម្សិលមិញ និងថ្ងៃនេះ មានភ្លៀងខ្យល់ខ្លាំងៗ ៕