នគរបាល​ស្រុក​ស្អាង​ចាប់ខ្លួន​យុវជន​ម្នាក់​ជា​កម្មករ​លាង​ម៉ូតូ​ដកហូត​បាន​ថ្នាំញៀន​២​កញ្ចប់​

17-July-2017 | ដោយ ពល បញ្ញា


​កណ្តាល ៖ យុវជន​ម្នាក់​ជា​កម្មករ​ស៊ីឈ្នួល​លាង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​ស្អាង សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​គយ​ចាប់ខ្លួន កាលពី​វេលា​ម៉ោង ១៩​និង​១០​នាទី ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ​២០១៧ ត្រង់ចំណុច​ខាងមុខ​សាលាបឋមសិក្សា​ព្រែក​គយ ស្ថិត​ក្នុងភូមិ​ក្បាលជ្រោយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក​ចំនួន​០២​កញ្ចប់ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ។​

 មន្ត្រីនគរបាល​ប្រឆាំង​គ្រឿងញៀន​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​ឈ្មោះ ធី ចាន់​ដា​រ៉ា ហៅ​ពិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លាង​ម៉ូតូ មាន​ទីលំនៅ​ភូមិ​ក្បាលជ្រោយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ។​

 ប្រភព​ដដែល​បាន​បន្តថា ជនសង្ស័យ​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ដែល​សមត្ថកិច្ច​នគរ​បាល​កំណត់​នឹង​តាមដាន​នាពេល​កន្លងមក ។ លុះ​មកដល់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៧ សមត្ថកិច្ច​នគរបាល​ទទួលបាន​ព័ត៌មាន​ថា ជនសង្ស័យ​មាន​រក្សាទុក​គ្រឿងញៀន​នៅជាប់​ខ្លួន ទើប​សមត្ថកិច្ច​នគរ​បាល​ស្រុក​ស្អាង សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​គយ​ចាប់ខ្លួន ដើម្បី​ធ្វើការ​ឆែកឆេរ​ឈានដល់​ធ្វើការ​ដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​០២​កញ្ចប់ ដើម្បី​ចាត់ការ​តាមច្បាប់ ៕

 

ចំនួនអ្នកទស្សនា

    20604627

  • ថ្ងៃនេះ791
  • ម្សិលមិញ16391
  • សប្តាហ៍នេះ47021
  • ខែនេះ162171
  • ឆ្នាំនេះ162171
  • សរុប20604627