នគរបាល​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ក្រុម​ជនជាតិ​ចិន​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ internet ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​

17-July-2017 | ដោយ ពល បញ្ញា

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​១៧ កក្កដា ឆ្នាំ​២០១៧​នេះ កម្លាំង​នគរបាល នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ចុះបង្ក្រាប​ក្រុម​ចិន​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ internet នៅតាម​បណ្តាល​គោលដៅ​ធំៗ​ចំនួន​៣ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។​

​ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ ធ្វើឡើង​ដោយមាន​ការដឹកនាំ​កម្លាំង និង​បញ្ជារ​ផ្ទាល់​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​សៀង សុខ ។​

 ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើប​អ​ង្គេ​ត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ប្រាប់​អោយដឹងថា ថ្ងៃនេះ​កម្លាំង​នគរបាល​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ក្រុម​ជនជាតិ​ចិន​ជំរិត​ទារប្រាក់​តាម internet ចំនួន​៣​គោលដៅ​ធំៗ ក្នុងនោះ​រួមមាន ខណ្ឌចំការមន ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​៧​មករា ។​

ជា​លទ្ធិ​ផល​គិត​មក​ត្រឹម​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃខែ​ដដែល កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រុស​ស្រី​ជា​បន្តបន្ទាប់​ប្រមាណ​ជាង​២០​នាក់ រួមទាំង​ធ្វើការ​ដកហូត​នូវ​វត្ថុតាង ឧបករណ៍​ជា​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ពាក់ព័ន្ធ​នឹង​អំពើ​ជំរិត​មួយចំនួនធំ​ទៀតផង​ដែរ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ប្រធាន​នាយកដ្ឋាន បាន​បញ្ជាក់ថា នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ គឺ​ពុំមែន​ជាការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ពាក់ព័ន្ធ​នឹង​ការ​ចូលមក​ធ្វើការ ឬ​រស់នៅ​ដោយ​ខុសច្បាប់​ឡើយ គឺជា​ការបង្ក្រាប​ក្រុម​ជនជាតិ​ចិន​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ internet ដែល​ពួកគេ​យក​ប្រទេស​កម្ពុជា ជា​កន្លែង​ស្នាក់អាស្រ័យ ហើយ​បញ្ជារ​តាម​ប្រព័ន្ធ internet ចេញពី​កម្ពុជា​ទៅ​ជំរិត​ពលរដ្ឋ​ចិន​ដូចគ្នា នៅឯ​ប្រទេស​របស់ខ្លួន ៕

 

 

ចំនួនអ្នកទស្សនា

    20604247

  • ថ្ងៃនេះ411
  • ម្សិលមិញ16391
  • សប្តាហ៍នេះ46641
  • ខែនេះ161791
  • ឆ្នាំនេះ161791
  • សរុប20604247